មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សម្រេចបានការបន្តវិញ្ញាបនបត្រទទួលស្គាល់គុណភាពមន្ទីរពេទ្យអន្តរជាតិ JCI ជាលើកទី៤ ជាប់ៗគ្នា៖ មួយទសវត្សរ៍នៃឧត្តមភាពក្នុងវិស័យសុខាភិបាលស្តង់ដារអន្តរជាតិ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សម្រេចបានការបន្តវិញ្ញាបនបត្រទទួលស្គាល់គុណភាពមន្ទីរពេទ្យអន្តរជាតិ JCI ជាលើកទី៤ ជាប់ៗគ្នា៖ មួយទសវត្សរ៍នៃឧត្តមភាពក្នុងវិស័យសុខាភិបាលស្តង់ដារអន្តរជាតិ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សម្រេចបានការបន្តវិញ្ញាបនបត្រទទួលស្គាល់គុណភាពមន្ទីរពេទ្យអន្តរជាតិ JCI ជាលើកទី៤ ជាប់ៗគ្នា៖ មួយទសវត្សរ៍នៃឧត្តមភាពក្នុងវិស័យសុខាភិបាលស្តង់ដារអន្តរជាតិ

ចែក​រំលែក​

កាលបរិច្ឆេទ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦


មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ (Phnom Penh Medical Services Company Limited) មានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលបានការបន្តវិញ្ញាបនបត្រទទួលស្គាល់គុណភាពមន្ទីរពេទ្យអន្តរជាតិពីគណៈកម្មការចម្រុះអន្តរជាតិ (Joint Commission International – JCI) ជាលើកទី៤ ជាប់ៗគ្នា។ ការទទួលស្គាល់គុណភាពដ៏មានកិត្យានុភាពនេះ មានសុពលភាពចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៩។ សមិទ្ធផលដ៏សំខាន់នេះ ត្រូវបានសម្រេចតាមរយៈការវាយតម្លៃក្រោមស្តង់ដារ JCI ជំនាន់ថ្មី ដែលមានលក្ខណៈតឹងរ៉ឹង និងទាមទារកម្រិតខ្ពស់បំផុត។ វាក៏ជាការបង្ហាញពីសមិទ្ធផលនៃការរក្សាបាននូវស្តង់ដារគុណភាពសេវាថែទាំសុខភាព និងសុវត្ថិភាពប្រតិបត្តិការតាមស្តង់ដារអន្តរជាតិរយៈពេល១០ឆ្នាំជាប់ៗគ្នា។


សមិទ្ធផលនេះបានពង្រឹងកិត្តិយស និងឋានៈរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងនាមជាមន្ទីរពេទ្យដំបូងគេ និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបាន និងបន្តរក្សាការទទួលស្គាល់គុណភាពអន្តរជាតិដ៏មានកិត្យានុភាពនេះ។ និមិត្តសញ្ញា JCI Gold Seal of Approval គឺជាសញ្ញាសម្គាល់នៃឧត្តមភាពក្នុងវិស័យសុខាភិបាល ដែលត្រូវបានទទួលស្គាល់ជាសកល និងផ្តល់ជូនដល់មន្ទីរពេទ្យដែលបំពេញតាមលក្ខខណ្ឌគុណភាពដ៏តឹងរ៉ឹងបំផុតនៅទូទាំងពិភពលោក។ តាមរយៈការឆ្លងកាត់ការវាយតម្លៃយ៉ាងទូលំទូលាយ និងម៉ត់ចត់នេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ តាមស្តង់ដារអន្តរជាតិ ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេសឡើយ។


ចំណុចស្នូលនៃស្តង់ដារ JCI គឺការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពអ្នកជំងឺ។ ដើម្បីសម្រេចបាននូវការបន្តការទទួលស្គាល់គុណភាពនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានបង្ហាញពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារវាស់វែងជាច្រើនរយ ដែលមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាល និងកាត់បន្ថយហានិភ័យផ្នែកវេជ្ជសាស្ត្រ។ ការវាយតម្លៃនេះផ្តោតយ៉ាងលម្អិតលើប្រព័ន្ធគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរោគ ការគ្រប់គ្រង និងផ្តល់ឱសថប្រកបដោយភាពត្រឹមត្រូវ ការត្រៀមលក្ខណៈឆ្លើយតបនឹងស្ថានភាពអាសន្ន ព្រមទាំងការកែលម្អគុណភាពសេវាកម្មជាបន្តបន្ទាប់។ តាមរយៈការបញ្ចូលស្តង់ដារអន្តរជាតិទាំងនេះទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ មន្ទីរពេទ្យធានាថា បុគ្គលិកជំនាញ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប អាចសហការគ្នាបានយ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពខ្ពស់បំផុតសម្រាប់ការព្យាបាល និងការស្តារសុខភាពរបស់អ្នកជំងឺ។


ស្របពេលដែលមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រារព្ធខួបគម្រប់ ១២ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យ ការបន្តទទួលស្គាល់គុណភាព JCI នេះ គឺជាសក្ខីភាពដ៏សំខាន់ដែលបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់មន្ទីរពេទ្យ ក្នុងការរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ ចាប់តាំងពីថ្ងៃបង្កើតមក មន្ទីរពេទ្យបានបន្តវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប គ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ និងការថែទាំអ្នកជំងឺដោយយកចិត្តទុកដាក់ ដើម្បីបន្តផ្តល់សេវាថែទាំសុខភាពកម្រិតខ្ពស់ជូនប្រជាជនកម្ពុជា។


ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពនៃការទទួលស្គាល់គុណភាព និងស្វែងយល់បន្ថែមអំពីស្តង់ដារអន្តរជាតិដែលមន្ទីរពេទ្យបានអនុវត្ត សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ Joint Commission International តាមរយៈតំណភ្ជាប់ខាងក្រោម៖
https://www.jointcommission.org/en/about-us/recognizing-excellence/find-accredited-international-organizations?rfkid_7:content_filters=country:eq:Cambodia
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក LOR Chhayseng
ផ្នែកទីផ្សារ (Marketing Department)
អ៊ីមែល៖ [email protected]