មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លើកកម្ពស់ការព្យាបាលតាមរយៈសិល្បៈ និងភាពច្នៃប្រឌិត ជាមួយនឹងពិព័រណ៍សិល្បៈក្រោមប្រធានបទ «Healing Through Colors»

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លើកកម្ពស់ការព្យាបាលតាមរយៈសិល្បៈ និងភាពច្នៃប្រឌិត ជាមួយនឹងពិព័រណ៍សិល្បៈក្រោមប្រធានបទ «Healing Through Colors»

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លើកកម្ពស់ការព្យាបាលតាមរយៈសិល្បៈ និងភាពច្នៃប្រឌិត ជាមួយនឹងពិព័រណ៍សិល្បៈក្រោមប្រធានបទ «Healing Through Colors»

ចែក​រំលែក​

កាលបរិច្ឆេទ៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦


ដោយយល់ឃើញថា សុខុមាលភាពដ៏ពេញលេញមិនមែនពឹងផ្អែកតែលើការព្យាបាលតាមបែបវេជ្ជសាស្ត្រប៉ុណ្ណោះទេ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានរៀបចំពិព័រណ៍សិល្បៈពិសេសមួយ ដើម្បីបង្ហាញពីឥទ្ធិពលវិជ្ជមាននៃសិល្បៈ និងភាពច្នៃប្រឌិតចំពោះសុខុមាលភាពផ្លូវចិត្ត និងអារម្មណ៍របស់មនុស្ស។ ក្រោមប្រធានបទ «Healing Through Colors» (ការព្យាបាលតាមរយៈពណ៌) ព្រឹត្តិការណ៍នេះបង្ហាញពីសមត្ថភាពដ៏ពិសេសរបស់សិល្បៈ ក្នុងការលើកទឹកចិត្ត បង្កើនភាពរីករាយ និងចូលរួមចំណែកបង្កើតសហគមន៍មួយដែលពោរពេញដោយការយកចិត្តទុកដាក់ និងការគាំទ្រគ្នាទៅវិញទៅមក។


ពិព័រណ៍សិល្បៈនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ដោយបើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។
មន្ទីរពេទ្យនឹងប្រែក្លាយបរិវេណខាងក្នុងរបស់ខ្លួនទៅជាវិចិត្រសាលសិល្បៈដ៏រស់រវើក ដើម្បីគាំទ្រ និងបង្ហាញស្នាដៃដ៏មានទេពកោសល្យរបស់សិល្បករក្នុងស្រុក។ តាមរយៈការអញ្ជើញអ្នកជំងឺ អ្នកមកទទួលសេវា និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឱ្យចូលរួមទស្សនា មន្ទីរពេទ្យមានគោលបំណងបង្កើតបរិយាកាសរួមមួយដែលផ្តល់ឱកាសឱ្យអ្នកចូលរួមបាន «DISCOVER. INSPIRE. HEAL.» (ស្វែងយល់។ បំផុសគំនិត។ ស្តារក្តីសង្ឃឹម។)។


គំនិតផ្តួចផ្តើមនេះបង្ហាញពីឥទ្ធិពលដ៏មានអត្ថន័យនៃពណ៌ និងការបង្ហាញអារម្មណ៍តាមរយៈសិល្បៈ ដែលអាចជួយផ្តល់ភាពកក់ក្តៅ បំផុសគំនិត និងបណ្តុះក្តីសង្ឃឹមដល់អ្នកជំងឺ ព្រមទាំងសហគមន៍ទាំងមូល ជាពិសេសក្នុងអំឡុងពេលដែលពួកគេជួបប្រទះនឹងការលំបាកក្នុងជីវិត។


ដោយមានបេសកកម្មយ៉ាងមុតមាំក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងមានចក្ខុវិស័យក្នុងការក្លាយជាស្ថាប័នសុខាភិបាលដែលសហគមន៍អាចជឿទុកចិត្ត និងពឹងផ្អែកបាន មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនៅតែបន្តប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពសង្គម និងការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម (Corporate Social Responsibility – CSR)។ តាមរយៈការផ្តល់សេវាថែទាំប្រកបដោយមេត្តាធម៌ ការចែករំលែកចំណេះដឹង និងការចូលរួមយ៉ាងសកម្មជាមួយសហគមន៍ មន្ទីរពេទ្យមានបំណងបង្កើតផលវិជ្ជមានប្រកបដោយនិរន្តរភាពសម្រាប់សង្គមជាតិ។


សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាពសង្គមរបស់មន្ទីរពេទ្យ ឬឱកាសក្នុងការសហការជាមួយមន្ទីរពេទ្យ សូមទាក់ទង៖
លោក LOR Chhayseng
ផ្នែកទីផ្សារ (Marketing Department)
អ៊ីមែល៖ [email protected]