លើកកម្ពស់សមត្ថភាពសហគមន៍ក្នុងការឆ្លើយតបនឹងគ្រាអាសន្ន៖ កម្មវិធីបណ្តុះបណ្តាលសង្គ្រោះបឋម និងទ្រទ្រង់ជីវិត (Basic Life Support – BLS)

លើកកម្ពស់សមត្ថភាពសហគមន៍ក្នុងការឆ្លើយតបនឹងគ្រាអាសន្ន៖ កម្មវិធីបណ្តុះបណ្តាលសង្គ្រោះបឋម និងទ្រទ្រង់ជីវិត (Basic Life Support – BLS)

លើកកម្ពស់សមត្ថភាពសហគមន៍ក្នុងការឆ្លើយតបនឹងគ្រាអាសន្ន៖ កម្មវិធីបណ្តុះបណ្តាលសង្គ្រោះបឋម និងទ្រទ្រង់ជីវិត (Basic Life Support – BLS)

ចែក​រំលែក​

កាលបរិច្ឆេទ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦


ដោយប្រកាន់ខ្ជាប់នូវជំនឿថា ចំណេះដឹងដែលបានសិក្សានៅថ្ងៃនេះ អាចក្លាយជាកត្តាជួយសង្គ្រោះជីវិតមនុស្សនៅថ្ងៃស្អែក មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋម និងទ្រទ្រង់ជីវិត (Basic Life Support – BLS) ដល់សហគមន៍។ កម្មវិធីនេះដឹកនាំដោយក្រុមអ្នកជំនាញវេជ្ជសាស្ត្រដែលមានបទពិសោធន៍ខ្ពស់របស់មន្ទីរពេទ្យ និងត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់ជូនអ្នកចូលរួមនូវចំណេះដឹងចាំបាច់ និងជំនាញអនុវត្តជាក់ស្តែង ក្នុងការឆ្លើយតបចំពោះស្ថានភាពអាសន្នធ្ងន់ធ្ងរបានទាន់ពេលវេលា និងប្រកបដោយទំនុកចិត្ត។


ក្នុងអំឡុងពេលបណ្តុះបណ្តាលជាក់ស្តែង អ្នកចូលរួមទទួលបានបទពិសោធន៍សំខាន់ៗក្នុងការអនុវត្តបច្ចេកទេសជួយសង្គ្រោះបេះដូង និងផ្លូវដង្ហើម (Cardiopulmonary Resuscitation – CPR) ព្រមទាំងការប្រើប្រាស់ឧបករណ៍ជំនួយសង្គ្រោះបេះដូងដោយស្វ័យប្រវត្តិ (Automated External Defibrillator – AED) ប្រកបដោយប្រសិទ្ធភាព។


លើសពីការបង្រៀនបច្ចេកទេសជាលក្ខណៈបុគ្គល កម្មវិធីបណ្តុះបណ្តាលនេះក៏បានផ្តោតសំខាន់លើការពង្រឹងសមត្ថភាពការងារជាក្រុម និងការសម្របសម្រួលឆ្លើយតបនឹងគ្រាអាសន្នឱ្យបានរហ័ស និងមានប្រសិទ្ធភាពផងដែរ។ តាមរយៈការផ្តល់ការបណ្តុះបណ្តាលនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបន្តចូលរួមកសាងសហគមន៍ដែលមានសុវត្ថិភាព និងមានការត្រៀមខ្លួនកាន់តែប្រសើរ ដើម្បីអាចផ្តល់ជំនួយសង្គ្រោះបឋមបានទាន់ពេលវេលា និងមានប្រសិទ្ធភាព នៅក្នុងស្ថានភាពដែលរាល់វិនាទីមានសារៈសំខាន់ចំពោះអាយុជីវិត។


ដោយមានបេសកកម្មយ៉ាងមុតមាំក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងមានចក្ខុវិស័យក្នុងការក្លាយជាស្ថាប័នសុខាភិបាលដែលសហគមន៍អាចជឿទុកចិត្ត និងពឹងផ្អែកបាន មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនៅតែបន្តប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពសង្គម និងការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម (Corporate Social Responsibility – CSR)។ តាមរយៈការផ្តល់សេវាថែទាំប្រកបដោយមេត្តាធម៌ ការចែករំលែកចំណេះដឹង និងការចូលរួមយ៉ាងសកម្មជាមួយសហគមន៍ មន្ទីរពេទ្យខិតខំបង្កើតផលវិជ្ជមានប្រកបដោយនិរន្តរភាពសម្រាប់សង្គមជាតិ។


សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាពសង្គមរបស់មន្ទីរពេទ្យ ឬឱកាសក្នុងការសហការជាមួយមន្ទីរពេទ្យ សូមទាក់ទង៖
លោក LOR Chhayseng
ផ្នែកទីផ្សារ (Marketing Department)
អ៊ីមែល៖ [email protected]