ភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ 2026 –មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ មានមោទនភាពក្នុងការប្រកាសស្តីពីការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Mitosis Bioscience។
ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងដល់ការលើកកម្ពស់សុខភាពនៅព្រះរាជាណាចក្រកម្ពុជា។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាមន្ទីរពេទ្យដំបូងគេ និងតែមួយគត់នៅកម្ពុជា ដែលទទួលស្គាល់ស្តង់ដារជាអន្តរជាតិ ដោយអង្គការ JCI របស់សហរដ្ឋអាមេរិក ដូច្នេះហើយបានជាយើងប្រកាន់ខ្ជាប់អំពីគុណភាព សុវត្ថិភាព និងសុខភាពរបស់អ្នកជំងឺជាចម្បង។ សម្រាប់ រាល់ការប្រើប្រាស់ថ្នាំពេទ្យ ឬវ៉ាក់សាំងផ្សេងៗ ត្រូវតែ មានគុណភាពខ្ពស់ មានសុវត្ថិភាព ហើយត្រូវតែមានអាជ្ញាប័ណ្ណដែលទទួលស្គាល់ពីក្រសួងសុខាភិបាល និងទទួលស្គាល់ស្តង់ដារពីអន្តរជាតិ ដើម្បីផ្តល់ការការពារ និងការថែទាំងដ៏ល្អបំផុតជូនដល់អ្នកជំងឺ។