មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ត្រូវបានជាប់ជា "មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ​ របស់ប្រទេសកម្ពុជា" ដោយពានរង្វាន់ Global Health Asia-Pacific Awards 2025

ចែក​រំលែក​

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ត្រូវបានជាប់ជា "មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ​ របស់ប្រទេសកម្ពុជា" ដោយពានរង្វាន់ Global Health Asia-Pacific Awards 2025
ពានរង្វាន់ដ៏មានកិត្យានុភាពនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវសេវាវេជ្ជសាស្រ្តលំដាប់ពិភពលោក ធានាសុវត្ថិភាពអ្នកជំងឺ ការលើកកំពស់ស្តង់ដារការព្យាបាលជាអន្តរជាតិ និងផ្តល់ជូននូវពហុជំនាញលើគ្រប់ផ្នែកនៃការថែទាំ។ ក្នុងនាមជាស្ថាប័នវេជ្ជសាស្រ្តឈានមុខគេ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានមោទនភាពក្នុងការបម្រើអ្នកជំងឺរាប់មឺុនាក់ក្នុងមួយឆ្នាំៗ ទាំងប្រជាជនខ្មែរ និងបរទេស។ តាមរយៈមជ្ឈមណ្ឌលឧត្តមភាពជាច្រើនរបស់យើង យើងនៅតែរក្សារឧត្តមភាពនៃការព្យាបាល ការច្នៃប្រឌិតដ៏ទំនើប និងការថែទាំដោយផ្តោតលើអ្នកជំងឺ ដោយពង្រឹងជំហររបស់យើងជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន BDMS (Bangkok Dusit Medical Service)។
ពានរង្វាន់មន្ទីរពេទ្យល្អប្រចាំឆ្នាំ2025 ត្រូវបានរៀបចំឡើងដោយមានការចូលរួមជ្រើសរើសមន្ទីរពេទ្យណាដែលមានការព្យាបាលល្អ លទ្ធផលនៃការព្យាបាល​ រួមទាំងសម្ភារបរិក្ខារដែលទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ការវាយតម្លៃក្នុងឆ្នាំនេះគឺសង្កត់ធ្ងន់ទៅលើឧបរកណ៍បរិក្ខារពេទ្យទំនើប​ បូករួមទាំងបច្ចេកវិទ្យាទំនើបក្នុងការជំរុញការថែទាំ និងព្យាបាល។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានរួមបញ្ចូលយ៉ាងសកម្មនូវបច្ចេកវិទ្យាទំនើបៗទៅក្នុងការព្យាបាល ការធ្វើរោគវិនិច្ឆ័យ និងការវិភាគលទ្ធផលវេជ្ជសាស្ត្រ ដែលបង្កើនទាំងភាពជាក់លាក់ និងប្រសិទ្ធភាពក្នុងការថែទាំអ្នកជំងឺ។
ជាផ្នែកមួយនៃបណ្តាញរបស់មន្ទីរពេទ្យបាងកក និងក្រោមការដឹកនាំរបស់ក្រុមហ៊ុន BDMS ការទទួលស្គាល់ដ៏គួរឱ្យគោរពនេះពង្រឹងបន្ថែមទៀតនូវបេសកកម្មរបស់យើងក្នុងការផ្តល់សេវាថែទាំសុខភាពពិសេសដល់អ្នកជំងឺដែលជាប្រជាជនកម្ពុជា និងមកពីជុំវិញពិភពលោក។ យើងរក្សាជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការរក្សា និងបន្តលើកកំពស់ស្តង់ដារ ដោយពង្រឹងជំហរលើភាពជាអ្នកនាំមុខគេក្នុងការថែទាំងសុខភាព។