រដ្ឋ និងឯកជនកម្ពុជា - ថៃ សហការគ្នាអភិវឌ្ឍជំនាញនៅក្នុងការជួយសង្គ្រោះជនរងគ្រោះខាងផ្លូវទឹកជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុ

រដ្ឋ និងឯកជនកម្ពុជា - ថៃ សហការគ្នាអភិវឌ្ឍជំនាញនៅក្នុងការជួយសង្គ្រោះជនរងគ្រោះខាងផ្លូវទឹកជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុ

រដ្ឋ និងឯកជនកម្ពុជា - ថៃ សហការគ្នាអភិវឌ្ឍជំនាញនៅក្នុងការជួយសង្គ្រោះជនរងគ្រោះខាងផ្លូវទឹកជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុ

ចែក​រំលែក​

កាលពីថ្ងៃទី ១៣ មីនា ២០២៣ ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុបានធ្វើជាគណៈអធិបតីរួមគ្នានៅក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក (Water Rescue) ជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុ ដោយរៀបចំឡើងចន្លោះថ្ងៃទី ១៣ - ១៧ មីនា ២០២៣ នៅសណ្ឋាគារ Queenco ខេត្តព្រះសីហនុ ដោយមានវត្តមានរបស់ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ វរនាវីឯក ធុងឆាន បុណ្យរៈថេព សេនានុព័ន្ធយោធារងនិងសេនានុព័ន្ធយោធាជើងទឹក នៃស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត និវ៉ាត់ អ៊ីនថៈរៈវិឈៀន នាយកគ្រប់គ្រងនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោក វិរ៉ាត់ សុរៈជិត នាយកផ្នែករដ្ឋបាល នៃមន្ទីពេទ្យបាងកកចន្ទថៈប៊ុរី ចូលរួមផងដែរ។


វគ្គបណ្តុះបណ្ដាលដើម្បីអភិវឌ្ឍន៍សិក្ខាកាមក្នុងខេត្តព្រះសីហនុនៅក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹកនៅនាពេលនេះជាការសហការរួមគ្នារវាង រដ្ឋបាលខេត្តព្រះសីហនុ ស្ថានឯកអគ្គរាជថៃប្រចាំកម្ពុជា យោធាជើងទឹកថៃ មន្ទីរពេទ្យបាងកកចន្ទថៈប៊ុរី និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បុត្រសម្ព័ន្ធនៃក្រុមហ៊ុនក្រុងថេបឌុសិតវេចឆៈកាន ចាំកាត់ដើម្បីពង្រឹងនូវសក្ដានុភាពរបស់មន្ត្រីនៃខេត្តព្រះសីហនុឲ្យមានចំនេះដឹង សមត្ថភាព និងជំនាញនៅក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹកទាំងនៅក្នុងស្រះទឹក និងសមុទ្រជាប់ឆ្នេរ ដោយរួមបញ្ចូលទាំងការថែទាំនិងចល័តជនរងគ្រោះនៅក្នុងស្ថានការណ៍អាសន្ន ដោយវគ្គបណ្តុះបណ្ដាលនេះមានទាំងទ្រឹស្ដីនិងការអនុវត្តទាំងក្នុងស្រះទឹកនិងសមុទ្រជាប់ឆ្នេរ ដែលទទួលខុសត្រូវបណ្ដុះបណ្ដាលដោយមន្ត្រីដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍របស់យោធាជើងទឹករបស់ថៃ និងមន្ទីរពេទ្យក្រុងថេបចន្ទថៈប៊ុរី ដែលធ្លាប់មានបទពិសោធន៍រៀបចំកម្មវិធី
បណ្តុះបណ្ដាលលក្ខណៈបែបនេះដល់សិក្ខាកាមកម្ពុជារួចហើយដែរ។   
ខេត្តព្រះសីហនុជាខេត្តដ៏សំខាន់ខាងផ្នែកយុទ្ធសាស្ត្ររបស់កម្ពុជាទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ចនិងទេសចរណ៍ ដោយជាបណ្ដុំនៃរមនីយដ្ឋានទេសចរណ៍សមុទ្រដ៏ពេញនិយម និងជាចំនុចតំណរនៃប្រទេសទាំង ៣ ថៃ - កម្ពុជា - វៀតណាម លើសពីនេះខេត្តព្រះសីហនុក៏ជាខេត្ដដែលបានរៀបចំកីឡាវិញ្ញាសារទឹកជាច្រើនផងដែរ ដូច្នេះហើយទើបខេត្តព្រះសីហនុត្រូវត្រៀមខ្លួននៅក្នុងការអភិវឌ្ឍឆ្មាំប្រចាំឆ្នេរសមុទ្រ ដើម្បីបង្កលក្ខណៈសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងវិស័យទេសចរណ៍ និងការការពារគ្រោះថ្នាក់ខាងផ្លូវទឹកដែលតែងតែកើតមានឡើងជាញឹកញាប់។ ការបណ្តុះបណ្ដាលជួយសង្គ្រោះជីវិតជនរងគ្រោះខាងផ្លូវទឹកជូនដល់សិក្ខាកាមរបស់ខេត្តព្រះសីហនុក្នុងពេលនេះ វាជាការជម្រុញនូវទេសចរណ៍សុវត្តិភាពរបស់តំបន់ឆ្នេរ ស្របតាមគោលនយោបាយរបស់ប្រទេសទាំងពីរក្រោមគម្រោង Two Kingdoms, One Destination និងជាការរួមចំណែកមួយនៅក្នុងការគ្រប់គ្រងនិងរៀបចំលក្ខណៈសម្បត្តិនៅក្នុងការឆ្លើយតបបានឆាប់រហ័សចំពោះគ្រោះថា្នក់ក្រោមទម្រង់មួយដែលជាប្រយោជន៍ដល់ប្រជាជននិងជាការរួមសហការពីគ្រប់ភាគីពាក់ព័ន្ធបានយ៉ាងពិតប្រាកដ៕