Hospital Director
ក្នុងនាមជាវេជ្ជបណ្ឌិត និងជាប្រធានមន្ទីរពេទ្យ ខ្ញុំបានធ្វើការតាមដានពិនិត្យសុខភាពបានយ៉ាងល្អ ចាប់តាំងពីខ្ញុំបានចាប់ផ្តើមអនុវត្តវិជ្ជាវេជ្ជសាស្រ្តចាប់ពីឆ្នាំ១៩៨១ ។ ពេលខ្លះជាការត្រួតពិនិត្យសុខភាពមុនពេលចូលបំពេញការងារនៅអង្គភាពថ្មី ហើយការពិនិត្យសុខភាពមុនពេលចាប់ផ្តើមបំពេញការងាររបស់ខ្ញុំត្រូវបានធ្វើឡើងជាលើកចុងក្រោយនៅ ខែមិថុនាឆ្នាំ ២០១៧ មុនពេលខ្ញុំចាប់ផ្តើមការងារបច្ចុប្បន្នជានាយកមន្ទីរពេទ្យនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
ប៉ុន្តែការពិនិត្យបេះដូងខ្ញុំលើកដំបូងដោយប្រើម៉ាស៊ីនស៊ីធីស្ដែនក្នុងការពិនិត្យសរសៃឈាមបេះដូង (CCTA :Coronary Computed Tomography Angiography) វាគឺនៅខែមករាឆ្នាំ ២០០៥ នៅពេលដែលម៉ាស៊ីនស៊ីធីស្ដែន 64-Slice ដែលទើបតែមកដល់មន្ទីរពេទ្យ បាងកក ប៉ាតាយ៉ា ក្រុង ប៉ាតាយ៉ា ប្រទេសថៃ ហើយពេលនោះផ្នែកអុិចសារេ ត្រូវការអ្នកស្ម័គ្រចិត្តចំនួន ១០ នាក់ ដើម្បីសាកល្បងដំណើរការម៉ាស៊ីន ស៊ីធីស្ដែន ក្នុងការពិនិត្យសរសៃឈាមបេះដូង (CCTA) ។
(CCTA) គឺជាការថតពិនិត្យសរសៃឈាមបេះដូងដែលជួយកំណត់ថាតើការបង្កើតនៃការស្ទះដែលធ្វើអោយសរសៃឈាមបេះដូងរួមតូច ដែលជាសរសៃឈាមផ្គត់ផ្គង់ដល់បេះដូង។ បន្ទះដែលអាចស្ទះនោះត្រូវបានបង្កើតឡើងដោយសារធាតុផ្សេងៗគ្នាដូចជាខ្លាញ់ កូលេស្តេរ៉ុល និងកាល់ស្យូមដែលមាននៅតាមស្រទាប់ខាងក្នុងនៃសរសៃឈាម។ បន្ទះដែលស្ទះដែលបង្កើតលើសកម្រិតអាចកាត់បន្ថយ ឬក្នុងករណីខ្លះរារាំងលំហូរឈាមទាំងស្រុង។ អ្នកជំងឺដែលធ្វើការស្កែនមើលសរសៃឈាមបេះដូង (CCTA) ជាមួយការចាក់បញ្ចូលថ្នាំតាមសរសៃឈាមដើម្បីធានាបាននូវរូបភាពច្បាស់បំផុតនៃសរសៃឈាមបេះដូង។ នៅពេលនោះពិន្ទុកាល់ស្យូមរបស់ខ្ញុំគឺសូន្យដែលល្អហើយមិនមានជំងឺខ្សោយនៃប្រព័ន្ធសរសៃឈាមបេះដូងសម្រាប់ខ្ញុំទេ។ ខ្ញុំបានដឹងខ្លួន ក្នុងអំឡុងពេលស្កែនដោយមិនប្រើថ្នាំ ហើយមិនមានអារម្មណ៍ឈឺចាប់ ឬអារម្មណ៍មិនល្អទេ តែពោរពេញទៅដោយភាពកក់ក្តៅបំផុត ។ ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ១០ នាក់ ២ ទៅ ៣ នាក់ត្រូវការការស្រាវជ្រាវ និងវះកាត់បេះដូងបន្ថែមទៀតដើម្បីពង្រីកសរសៃឈាមបេះដូង។ ដូចឪពុកខ្ញុំដែរដែលខ្ញុំបានអោយគាត់ពិនិត្យដោយការស្កែនមើលសរសៃឈាមបេះដូង (CCTA) ក្រោយមក ឪពុកខ្ញុំបានវិវត្តទៅជាជំងឺ Acute Myocardial Infarction កាលពី ៥ឆ្នាំមុន បើទោះបីជាលទ្ធផល(CCTA) ធម្មតាក៏ដោយ។
ខ្ញុំបានទទួលលទ្ធផល(CCTA) លើកទី ២ របស់ខ្ញុំរួចរាល់នៅខែធ្នូឆ្នាំ ២០១៨ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបន្ទាប់ពីខ្ញុំត្រឡប់មកពីការជួបជុំអតីតនិស្សិតពេទ្យ។ វាមានរយៈពេលប្រហែលជា ១៣ ឆ្នាំចាប់តាំងពីពិនិត្យលើកដំបូង។ ពេលវេលាកន្លងផុតទៅ យើងបានឆ្លងកាត់ការធ្វើទុក្ខសុខភាពរបស់យើង ហើយមិត្តរួមថ្នាក់របស់ខ្ញុំមួយចំនួនបានមានការចុះខ្សោយនៃសរសៃឈាមបេះដូង ការស្ទះសរសៃឈាម និងការវះកាត់បេះដូង។ ពួកគេពីរបីនាក់បានស្លាប់ ឬប្រយុទ្ធនឹងជំងឺមហារីកមួយចំនួន។ ជីដូនមួយខាងម្ដាយនិងប្អូនប្រុសខ្ញុំបានស្លាប់ដោយសារជំងឺមហារីកសួត។ ខ្ញុំចង់ធ្វើការពិនិត្យសួតរបស់ខ្ញំព្រមគ្នាជាមួយការស្កែនមើលសរសៃឈាមបេះដូង ( CCTA)។ ខ្ញុំក៏ជាមនុស្សមានបុគ្គលិកលក្ខណៈប្រភេទ A លើសទម្ងន់បន្តិចហើយបានព្យាករណ៍ពីហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង។
ខ្ញុំរីករាយដែលបន្ទាប់ពីបានស្កែនមើលសរសៃឈាមលើកទីពីររបស់ខ្ញុំ (CCTA) ។បេះដូងខ្ញុំនៅតែរឹងមាំជាមួយនឹងសរសៃឈាមដែលមានសុខភាពល្អផ្គត់ផ្គង់សាច់ដុំបេះដូងរបស់ខ្ញុំ។ ខ្ញុំមានពិន្ទុកាល់ស្យូមសូន្យ និងមិនមានជំងឺគាំងបេះដូងទេ។ នេះគឺជាអំណោយល្អបំផុតសម្រាប់ឆ្នាំថ្មីសម្រាប់ខ្ញុំ គ្រួសារខ្ញុំ និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ខ្ញុំពោរពេញទៅដោយអំណរសាទរនិងថាមពល ហើយខ្ញុំចង់រំលឹកអ្នកពីរឿងរ៉ាវនិងសុខភាពរបស់ខ្ញុំ។
វេជ្ជ. ណារីនថារ៉ា ប៊ុនជុងចារើន