ជំងឺតម្រង់នោម ពិតជាគួរអោយបារម្ភយ៉ាងខ្លាំង ដោយវាទាក់ទងនឹងមុខងាររបស់ តម្រង់នោម។ សរីរាង្គសំខាន់មួយសម្រាប់គ្រប់គ្រងទឹកសារធាតុរ៉ែនិងតុល្យភាពអាស៊ីត តម្រងនោមក៏បានទទួលខុសត្រូវចំពោះការផលិតអរម៉ូនសំខាន់ៗផងដែរ។
អ្នកឯកទេសរបស់យើងអាចផ្តល់ការយកចិត្តទុកដាក់ចំពោះបញ្ហាតម្រង់នោម, ធ្វើការលាងឈាមនិងធ្វើការយ៉ាងជិតដិតបំផុតជាមួយអ្នកជំនាញខាងតម្រង់នោម ក្នុងករណីដែលត្រូវការ ការ វះកាត់។ មជ្ឈមណ្ឌលផ្នែកលាងឈាមរបស់យើងត្រូវបានបំពាក់ដោយគ្រឿងលាងឈាមចំនួន ៥ និងដំណើរការដោយគ្រូពេទ្យជំនាញខាង តម្រង់នោម និងគិលានុបដ្ឋាយិកាជំនាញផងដែរ។