រាល់សរីរាង្គទាំងអស់នៅក្នុងរាងកាយរបស់មនុស្សសុទ្ធតែមានតួនាទីសំខាន់ ជាពិសេសកែវភ្នែក។ មិនមាននរណាម្នាក់សុខចិត្តបាត់បង់កែវភ្នែកដ៏មានតម្លៃរបស់ខ្លួនឡើយ។ ផ្នែកភ្នែក ត្រចៀក ច្រមុះនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បម្រើសេវាកម្មថែទាំដោយក្រុមវេជ្ជបណ្ឌិតប្រកបដោយបច្ចេកវិទ្យាទំនើប។ ក្រៅពីបញ្ហាភ្នែក សរីរាង្គផ្សេងទៀតមានដូចជាត្រចៀក បំពង់ក និង ច្រមុះ ក៏ត្រូវការការថែទាំដូចគ្នាដែរ ហើយមន្ទីរពេទ្យយើងខ្ញុំក៏មានការផ្តល់ជូននូវការថែទាំសុខភាពផ្នែកត្រចៀក ច្រមុះ និងបំពង់ក ផងដែរ។
មានប្រជាជនជាច្រើននាក់ដែលកំពុងប្រឈមមុននឹងបញ្ហារុំារ៉ៃនៃជម្ងឺភ្នែក ត្រចៀក ច្រមុះនិងបំពង់ក ដែលជាការរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដូច្នេះ ក្រុមព្យាបាលរបស់មន្ទីរពេទ្យយើងខ្ញុំសង្ឃឹមថានឹងអាចដោះស្រាយការរំខានទាំងនេះនិងធ្វើអោយជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកអ្នកមានភាពស្រស់ថ្លាឡើងវិញ។