បញ្ហាបេះដូងគឺកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ជាពិសេសការគាំងបេះដូងអាចបណ្តាលឱ្យស្លាប់ និងត្រូវការការព្យាបាលឱ្យបានត្រឹមត្រូវជាបន្ទាន់។
ថ្មីៗនេះមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានបើកមជ្ឈមណ្ឌលបេះដូងរបស់ខ្លួនដែលមានក្រុមជំនាញបេះដូងមកពីប្រទេសថៃ។
មន្ទីរពិសោធន៍ Catheterization បេះដូងរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានម៉ាសុីនដែលអាចថតសរសៃឈាមតូចៗនៅក្នុងបេះដូង ដែលអាចមើលឃើញពីភាពមិនប្រក្រតីនៃសសៃរឈាមបេះដូង។ ផ្នែកថែទាំបេះដូងក៏មានផ្តល់សេវាក្នុងការដាក់រឺស័រ ឬបាលូន នៅក្នុងសរសៃឈាមបេះដូងដែលស្ទះ ដែលមានរកឃើញដោយការថតពីម៉ាសុីន angiography។