Advance Technology for kidney stones Treatment

Advance Technology for kidney stones Treatment

Advance Technology for kidney stones Treatment

Share

ដោយសារតែប្រជាពលរដ្ឋយើងមិនសូវបានទៅពិនិត្យសុខភាពឱ្យទៀងទាត់ អត្រាកើតជំងឺ​ដល់ដំណាក់កាលធ្ងន់ធ្ងរមានច្រើន និងពិបាកព្យាបាលឱ្យជាសះស្បើយដូចដើមវិញ។ ដោយឡែកជំងឺ២ប្រភេទមាន​ជំងឺ​ក្រួសក្នុងតម្រងនោម និង​ជំងក្រពេញ​ប្រូ​ស្តា​តដែលកើតច្រើនលើមនុស្សដែលមានវ័យរាងជ្រេបន្តិច អាយុពី៤០ឆ្នាំ ទៅ៦០ឆ្នាំ ហើយព្យាបាលតាមរយៈការវះកាត់ និង​លេ​ប​ថ្នាំជាដើម។

សម័យបច្ចេកវិទ្យាកាន់តែទំនើប មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ Royal Phnom Penh Hospital បានប្រើប្រាស់នូវ​ម៉ាស៊ីន​ឡា​ស៊ែរ ឬកាំរស្មីដែលអាច​ព្យាបាលនូវជំងឺ​ក្រួសក្នុងតម្រងនោម និងក្រពេញប្រូស្តាតយ៉ាងមានប្រសិទ្ធភាព និងកាត់ប​ន្ថយ​ការ​ឈឺ​ចា​ប់​បានច្រើនបន្ទាប់ព្យាបាលរួច។

វេជ្ជបណ្ឌិត សៅរ៉ាវី វីរ៉ាសូផុន ឯកទេសផ្នែកជំងឺប្រព័ន្ធផ្លូវទឹកនោម ប្រចាំមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានមានប្រសាសន៍ប្រាប់ Healthy Cambodia ថា ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ការព្យាបាលតាមរយៈម៉ាស៊ីនទំនើបឡាស៊ែរ ឬហៅថាកាំរស្មី ផ្តល់អត្ថប្រយោជន៍ច្រើន ជាពិសេសអ្នកជំងឺផ្ទាល់មិន​ហូរឈាមច្រើន និងឈឺចាប់ខ្លាំងដូចជាកា​រព្យាបាលតាមរយៈកា​រវះកា​ត់​នោះ​ទេ។

ជំងឺក្រួសតម្រងនោមជាជំងឺមួយដែលអាចបំផ្លាញមុខងារតម្រងនោម ឬប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត​អ្នកជំងឺដោយសារ​ផលវិ​បាក​​របស់វានៃការបណ្តែតបណ្តោយរយៈពេលយូរ។

ចំពោះការព្យាបាលតាមឡាស៊ែរមានច្រើនប្រភេទ តែត្រង់ចំណុចនេះយើងចង់សង្កត់ធ្ងន់លើ​ ការប្រើប្រាស់ម៉ាស៊ីន​ទំនើប​ដែ​ល​មាន​ប្រសិទ្ធភាពខ្ពស់ គុណភាពល្អ មានសុវត្ថិភាព និងប្រើប្រាស់រយៈពេលខ្លីដល់អ្នកជំងឺដែលទទួល​បានការព្យាបា​លពី​មន្ទីរ​ពេទ្យរ៉ូយ៉ាល់ ភ្នំពេញ។

ជាមួយគ្នានេះដែរ នៅពេលដែលមន្ទីរពេទ្យមានម៉ាស៊ីនព្យាបាលទំនើប ពិតជាត្រូវការជាចាំបាច់នូវ​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេ​ស​ដែ​លអាច​ប្រើប្រាស់ម៉ាស៊ីននេះ ដើម្បីទាញយកប្រសិទ្ធភាពខ្ពស់ពីការព្យាបាលផងដែរ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ដោយសារតែមន្ទីរពេទ្យប្រើប្រាស់ម៉ាស៊ីនខាងលើ វាអាចមានសមត្ថភា​ពខ្ពស់ក្នុងការកំចា​ត់ក្រួ​ស​មានទំហំនៅក្នុងតម្រងនោមរបស់យើង ខុសពីម៉ាស៊ីនដទៃមិនអាចបាញ់កំទិចក្រួសដែលមានទំហំធំបាន។

បន្ថែមពីលើនេះ ដោយសារតែសមត្ថភាពម៉ាស៊ីនឡាស៊ែរទំនើប និងមានប្រសិទ្ធភាពខ្ពស់ កម្លាំងខ្លាំង អាច​កោរសំអាតនូវ​ក្រពេញប្រូស្តាតធំបានយ៉ាងមានប្រសិទ្ធភាព និងឃាត់ឈាមបានល្អ។ ហើយគេប្រើវាភាគច្រើនចំពោះអ្នកមានបញ្ហាក្រពេញប្រូស្តាតធំ ដែលមានអាការនោមញឹក ប្រឹងនោមតែចេញតិចៗជាដើម។

សូមបញ្ជាក់ថា នៅពេលដែលគ្រាប់ក្រួសស្ថិតក្នុងតម្រងនោមនិងមិនទាន់ស្ទះផ្លូវបង្ហូរទឹកនោម ជំងឺនេះអាចមិនមាន​ជារោគ​សញ្ញា​អ្វីទេ។ នៅពេលក្រួសតម្រងនោមរំកិលធ្លាក់មកស្ទះនៅផ្លូវបង្ហូរទឹកនោមក្នុងតម្រងនោម ឬបំពង់បង្ហូរទឹកនោម អ្នកជំងឺ​អាច​ស្តែងចេញជា៖ ការឈឺចាប់ខ្លាំងភ្លាមៗ នៅត្រង់ផ្នែកចង្កេះ និងចាក់មកផ្នែកក្រោមនិងចំហៀងនៃពោះ, អាច​មានអា​ការក្អួត​ចង្អោរ ឬក្តៅខ្លួន(សញ្ញាដែលអាចនាំទៅរកគ្រោះថ្នាក់ធ្ងន់ធ្ងរ) និងអាចរួមផ្សំនឹងរោគសញ្ញា​នៃការរលាក​ផ្លូវទឹក​នោម​(នោម​ផ្សា ក្រហាយ នោមញឹកញាប់ ឬទឹកនោមមានពណ៌សល្អក់)៕