What causes male infertility

What causes male infertility

What causes male infertility

Share

បញ្ហាសុខភាពបុរសត្រូវបានវេជ្ជបណ្ឌិតជំនាញ បង្ហាញក្តីបារម្ភខ្លាំង ដោយសារតែអត្រាកើតជំងឺនេះអាចកើតឡើងចំពោះបុរសវ័យចំណាស់ និងបុរសវ័យក្មេងអាយុ២០ប្លាយឡើង។ ហើយបញ្ហានេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់​ជីវិតគ្រួសារមិនចុះសម្រុងគ្នា បញ្ហាផ្លូវចិត្ត និងឈានដល់ការលះលែងគ្នាផងដែរ។

វេជ្ជបណ្ឌិត សៅរ៉ាវី ឯកទេសផ្នែកជំងឺប្រព័ន្ធផ្លូវទឹកនោម និងបញ្ហាសុខភាពបុរសប្រចាំមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានមានប្រសាសន៍ប្រាប់ Healthy Cambodia ថា បើនិយាយអំពីបញ្ហាសុខភាពបុរស យើងអាចផ្តោតសំខាន់លើ​បញ្ហាលឹង្គងាប់ ឬមិនឡើងរឹងធ្វើឱ្យប៉ះពាល់ដល់ការរួមមេត្រីជាមួយដៃគូ។

វេជ្ជបណ្ឌិតបញ្ជាក់ថា មូលហេតុនាំឱ្យកើតបញ្ហាសុខភាបុរស មកពីសរសៃឈាមខ្សោយ ហើយបើសរសៃឈាមខ្សោយវាបង្ហាញថាយើងមានបញ្ហាបេះដូងផងដែរ។ បន្ថែមពីលើនេះ កត្តាសំខាន់៤ដែលនាំឱ្យបុរសមានបញ្ហាលឹង្គងាប់មាន៖

បញ្ហាអ័រម៉ូន៖ យើងដឹងហើយថាអ័រម៉ូនភេទឈ្មោល (Testosterone) ជាអ័រម៉ូនភេទដ៏សំខាន់មួយក្នុងការជំរុញឱ្យកើតមានអារម្មណ៍ផ្លូវភេទឡើងមក។ កម្រិតអ័រម៉ូនភេទឈ្មោលនឹងកើនឡើងជាអតិបរិមានៅពេលបុរសមានអាយុ២០ឆ្នាំ ហើយអ័រម៉ូននេះនឹងផ្តើមថយចុះទៅវិញ នៅពេលដេលយើងមានវ័យកាន់តែចាស់ទៅៗ។

បញ្ហានៃសរសៃប្រសាទ៖ នៅពេលដែលយើងដឹងហើយថា លឹង្គរបស់យើងគឺធ្វើការបញ្ជានិងគ្រប់គ្រងដោយខួរក្បាល ដូច្នោះយើងត្រូវតែថែទាំនិងរក្សាទម្រង់នៃរចនាសម្ព័ន្ធរបស់ខួរក្បាលឱ្យស្ថិតនៅក្នុងទម្រង់ដើមនិងដំណើរការបានយ៉ាងល្អប្រសើរ។ នៅពេលដែលខួរក្បាលរងការខូចខាតដោយជំងឺដាច់ឬត្បៀតសរសៃឈាម (Stroke) ឬជំងឺញ័រ (Parkinson) នោះជំងឺប្រដាប់ភេទមិនឡើងរឹងក៏ជាបញ្ហាដែលបន្តកើតឡើងជាបន្តបន្ទាប់ដែរ។

ជំងឺសរសៃឈាម៖ គុណភាពនៃសរសៃឈាមធ្លាកចុះទាបបានប៉ះពាល់ដល់ទៅ៧៥ភាគរយនៃអ្នកជំងឺប្រដាប់ភេទមិនឡើងរឹង ជាពិសេសសម្រាប់អ្នកចូលចិត្តជក់បារីតែម្តង។ សារជាតិនីកូទីនដែលនៅក្នុងថ្នាំជក់ វាបានធ្វើឱ្យគុណភាពនៃសរសៃឈាមនៅលើខ្លួនប្រាណរបស់យើងទន់ខ្សោយជាពិសេសសរសៃឈាមឆ្មាតូចៗដែលមាននៅលើលឹង្គរបស់យើងតែម្តង។

បញ្ហាផ្លូវចិត្ត៖ យើងដឹងហើយថាសកម្មភាពផ្លូវភេទ វាជាសកម្មភាពមួយដែលតម្រូវឱ្យមានភាពសប្បាយរីករាយនឹងត្រេកត្រអាលនៅពេលរួមភេទ ដែលយើងមិនអាចកាត់ចោលបានឡើយ។ ផ្ទុយទៅវិញភាពតានតឹងដែលយើងទទួលបានពីការធ្វើការប្រចាំថ្ងៃ, ការថែទាំកូនចាំនិងបញ្ហាភារកិច្ចគ្រួសារមួយចំនួនទៀតជាកត្តាអវិជ្ជមានដែលបានចូលមករារាំងនិងរំខានអារម្មណ៍ផ្លូវភេទរបស់យើង។

សម្រាប់ជាដំណោះស្រាយលោកវេជ្ជបណ្ឌិតឯកទេសរូបនេះ បានបញ្ជាក់ថា យើងត្រូវ​ថែរក្សាសុខភាពឱ្យបានល្អ ការញុំារបបអាហារសុខភាព គេងឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប្រចាំ។ ហើយបើបុរសកំពុងមានជំងឺប្រចាំកាយ មានជំងឺខ្លាញ់ ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ត្រូវគ្រប់គ្រងជំងឺឱ្យបាន កុំឱ្យឈានដល់កម្រិតធ្ងន់។

បន្ថែមពីលើនេះ ចំពោះបញ្ហាគ្មានកូនវិញ ភាគច្រើនកើតចេញពីបុរសច្រើនជាងស្ត្រី មានអត្រាប្រហែលជា៥១%ឯណោះ។ ហើយកត្តាសំខាន់ដោយសាររាងកាយបុរសទទួលជីវជាតិអាហារមិនគ្រប់គ្រាន់ ជាពិសេសសារជាតិរ៉ែមួយចំនួន ដែលជាកត្តាតូចៗធ្វើឱ្យប្រសិទ្ធភាពនៃមេជីវិតបុរស​មិនល្អដល់ការបង្កកំណើត។

សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ជំហ៊ានដំបូង វេជ្ជបណ្ឌិតនឹងធ្វើការផ្តល់សារធាតុរ៉ែ ឬជីជាតិចាំបាច់សម្រាប់​មេជីវិតឈ្មោល ហើយនៅតែគ្មានប្រសិទ្ធភាពទៀត យើងអាច​យកមេជីវីតឈ្មោលដើម្បីពិនិត្យ ពិនិត្យអេកូ និងឈានដល់ការពិនិត្យអ័រម៉ូនបុរសផងដែរ។

សូមបញ្ជាក់ថា សម្រាប់បុរសជួបបញ្ហាសុខភាពផ្លូវភេទ មានងាប់លឹង្គ គ្មានកូន និង​ឆាប់ចេញទឹកកាមត្រូវការព្យាបាលភ្លាមៗ កុំអូសបណ្តាយពេលវេលាឱ្យសោះ។ សម្រាប់មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ មានទទួលប្រឹក្សាយោបល់ និងព្យាបាលជំងឺនេះ ហើយមានឧបករណ៍ទំនើបសម្រាប់ព្យាបាលលឹង្គមិនឡើងរឹង និងមានសេវាកម្មចាក់អ័រម៉ូនភេទឈ្មោល និងអ័រម៉ូនធ្វើឱ្យបុរសមានភាពរហ័សរហួន ស្វាប់ហាប់ជាងមុន៕