phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

តើខ្ញុំគួរតែធ្វើតេស្ត៍ពិនិត្យមុខងារក្រពេញប្រូស្តាតរបស់ខ្ញុំដែរឬទេ (PSA screening test) ?

ខ្ញុំបានអនុវត្តការងារពាក់ព័ន្ធទៅនឹងរឿងប្រព័ន្ធទឹកនោមទំនងជាយូរណាស់មកហើយដែរ  ខ្ញុំតែងតែទទួលបានការពិភាក្សាដ៏សាមញ្ញមួយពីផ្នែកក្រុមការងារដទៃទៀតស្ទើរតែជារៀងរាល់ថ្ងៃៗ ។ ការពិភាក្សានោះគឺតែងតែសាកសួរទៅលើបញ្ហាថា​ តើយើងគួរតែធ្វើតេស្ត៍ពិនិត្យមុខងារក្រពេញប្រូស្តាតដែរឬក៏អត់? បញ្ហាការពិនិត្យលើមុខងារក្រពេញប្រូស្តាតនេះ ភាគច្រើនសំនួរនិងចម្លើយតែងតែបង្ករការឈឺចាប់ផ្លូវអារម្មណ៍សម្រាប់អ្នកជម្ងឺច្រើនគួរសម  ចំនែកខ្ញុំក៏ត្រូវចំណាយពេលវេលាយ៉ាងច្រើនដើម្បីពន្យល់ទៅលើបញ្ហារទាំងអស់នេះផងដែរ។ ខ្ញុំនឹងធ្វើបច្ចុប្បន្នភាពពន្យល់អ្នកទាំងអស់គ្នារឿងការធ្វើតេស្ត៍ពិនិត្យមុខងារក្រពេញប្រូស្តាតដូចតទៅ។

ប្រសិនបើយើងដាក់សំនួរសួរថា “តើការធ្វើតេស្ត៍រកជម្ងឺមហារីកមួយណាដែលយើងគួរតែធ្វើ?”​ ចម្លើយគឺពិតជាផ្តោតទៅលើការធ្វើតេស្ត៍ពិនិត្យរកជម្ងឺ “មហារីកមាត់ស្បូន“ ជាមិនខាន!​ ចុះចំណែកការធ្វើតេស្ត៍ពិនិត្យរកជម្ងឺមហារីកក្រពេញប្រូស្តាតបុរសវិញ តើយើងគួរតែធ្វើតេស្ត៍ពិនិត្យដែរឬទេ? ចម្លើយគឺ ប្រហែល “មិនចាំបាច់”​ នោះទេ។ ហេតុអ្វីបានជាមិនចាំបាច់?  ខ្ញុំនឹងស្រាយបំភ្លឺជូនលោកអ្នកដូចតទៅ!

នៅក្នុងឆ្នាំ ២០១៨ មានសារានុក្រមដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក បានសិក្សាទៅលើការធ្វើតេស្ត៍ពិនិត្យមុខងារក្រពេញប្រូស្តាតថែមទាំងមានការណែនាំបញ្ជាក់ថាគ្មានតម្រូវការណាមួយដែលកំនត់អោយបុរសគ្រប់រូបនាំគ្នាទៅធ្វើតេស្ត៍ពិនិត្យមុខងារក្រពេញប្រូស្តាតឡើយ។ ប្រសិនបើលោកអ្នកចង់ធ្វើតេសត្ត៍ពិនិត្យនោះ អត្ថប្រយោជន៍ដែលនឹងទទួលបានគឺតិចតួចបំផុតជាពិសេសសម្រាប់ក្រុមបុរសដែលមានអាយុចាប់ពី ៥៥-៦៩ឆ្នាំ។ ភ្ញាក់ផ្អើលមែនទេ? ខ្ញុំនឹងនិយាយបន្ថែមបន្តទៅទៀតពាក់ព័ន្ធនឹងរឿងនេះទាំងមូល។

PSA គឺជាឈ្មោះតេស្ត៍ជាភាសាអង់គ្លេស ដែលអក្សរពេញគឺ  “Prostate Specific Antigen” វាគឺជាប្រភេទអង់ហ្សីមមួយដែលបានផលិតផ្ទាល់នៅក្នុងក្រពេញប្រូស្តាត។ តួនាទីអង់ហ្សីមមួយនេះគឺសម្រាប់រំលាយសារធាតុអសុច្ចិដែលមានភាពខាប់បន្ទាប់ពីការបាញ់បញ្ចេញ។ PSA គឺសំបូរនៅក្នុងជាលិកានៃក្រពេញប្រូស្តាត ហើយវាមានកំរិតទាបនៅក្នុងលំហូរឈាម  ដូច្នេះមានន័យថាគ្រប់ស្ថានភាពដែលមានការដាច់រហែកនៃជាលិកាក្រពេញប្រូស្តាត   អង់ហ្សីមនេះនឹងចូលទៅក្នុងសេរ៉ូម ហើយវានឹងត្រូវចាប់បានដោយការពិនិត្យធ្វើតេស្ត៍តាមរយះឈាមនៃមុខងារ PSA ក្រពេញប្រូស្តាតនេះ។ ឧទាហរណ៍នៅពេលដែលក្រពេញប្រូស្តាតមួយនេះមានសាច់ដុះរំពីលើវានឹងបង្ករអោយមានការរលាកនឹងរីកធំបាន  ហើយការរលាកនេះក៏អាចជម្រុញអោយការធ្វើតេស្ត៍មានការកើនឡើងនៃតម្លៃរលាកបានផងដែរ   ការកើនឡើងនៃតម្លៃរលាកនេះតាមភាសាបច្ចេទេសគេអោយឈ្មោះវាថា   “False-positive” test

ឥឡូវយើងត្រឡប់មកនិយាយបន្តពាក់ព័ន្ធជាមួយឯកសារដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកវិញ។ គោលបំណងនៃការពិនិត្យរកជម្ងឺមហារីកក្រពេញប្រូស្តាត វាគ្រាន់តែជាការស្វែងរកនូវការប្រឈមមុខដែលមានភាគរយខ្ពស់សម្រាប់ការបែងខ្លួននៃជម្ងឺមហារីកទៅកាន់កន្លែងណាមួយដែលយើងអាចកំនត់ការព្យាបាលអោយបានជោគជ័យតែប៉ុណ្ណោះ។  សួរទៅវិញថា  ហេតុអ្វីបានជាយើងមិនខ្វល់ខ្វាយចំពោះការប្រឈមមុខជាភាគរយតិចនៃជម្ងឺមហារីក? ចម្លើយគឺ សាមញ្ញបំផុត! ជាការពិតបុរសភាគច្រើនបានស្លាប់ដោយមូលហេតុនៃជម្ងឺផ្សេងៗទៀតជាច្រើនដែលជាដើមហេតុនៃការស្លាប់  មុនទៅនឹងជម្ងឺមហារីកមួយនេះបានជះឥទ្ធិពលទៅសម្លាប់ពួកគាត់ទៅទៀត។ ជម្ងឺមហារីកក្រពេញប្រូស្តាតភាគច្រើនមិនសូវជាបង្ហាញសញ្ញាឬអាការអ្វីច្បាស់លាស់នោះទេ   ការធ្វើកោសល្យវិច្ច័យទៅលើសាកសព្វបានបង្ហាញអោយឃើញថា ជាង​៣៣ភាគរយនៃបុរសដែលស្លាប់ដោយជម្ងឺផ្សេងៗគឺមានជម្ងឺមហារីកក្រពេញប្រូស្តាតបង្កប់នៅខាងក្នុងនៃការសា្លប់នេះស្រាប់ទៅហើយ។​ ប្រសិនបើយើងផ្ចង់ទៅលើការប្រឈមមុខដែលមានភាគរយខ្ពស់សម្រាប់ជម្ងឺមហារីកក្រពេញប្រូស្តាតផ្ទាល់ វាអាចមានភាពវិជ្ជមានត្រឹមតែចំនួន១នៅក្នុង១០០០នៃការធ្វើតេស្ត៍ពិនិត្យរកបុរសដែលអាចកើតជម្ងឺមហារីកក្រពេញប្រូស្តាតតែប៉ុណ្ណោះ។ ហើយប្រសិនបើយើងធ្វើតេស្ត៍ពិនិត្យទៅលើក្រុមបុរសដែលមានអាយុចាប់ពី​៧០ឡើងទៅនោះ គឺពុំមានអត្ថប្រយោជន៍អ្វីបន្តិចឡើយ។

ភាពឈឺចាប់ឬការរំខានដ៏ធំមហិមាសម្រាប់ការធ្វើតេស្ត៍ទៅលើមុខងារ  PSA ក្រពេញប្រូស្តាតនោះបានចាប់ផ្តើមឡើងនៅពេលដែលលទ្ធផលនៃការធ្វើតេស្ត៍បានបង្ហាញថា “False-positive” ។ បញ្ហាទីមួយគឺវាធ្វើអោយយើងប៉ះពាល់អារម្មណ៍ឬផ្លូវចិត្តជាសំខាន់ ទីពីរគឺវាបានបង្ករភាពស្មុគស្មាញនិងការឈឺចាប់ដល់យើងប្រសិនបើមានការកោសឬច្រិបយកសាច់នៃក្រពេញប្រូស្តាតទៅពិនិត្យ ។  ភាពឈឺចាប់ទាំងនោះមានដូចជា៖ មានឈាមលាយជាមួយទឹកនោមពេលយើងបត់ជើងតូច  ឬពេលយើងបាញ់បញ្ចេញសារធាតុរាវដទៃទៀត អាចងាយនឹងបង្ករការចម្លងមេរោគផ្សេងៗ ទៀតនេះមិនទាន់បូករួមជាមួយនឹងការព្យាបាលដោយប្រើវិធីការវះកាត់ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជា៖ អសមត្ថភាពផ្លូវភេទ ឬការបត់ជើងតូចដែលគ្មានលទ្ធភាពនឹងទប់ជាដើម។

អញ្ចឹងតើយើងគួរធ្វើយ៉ាងដូចម្តេចទៅ? ប្រសិនបើលោកអ្នកជាបុរសដែលស្ថិតនៅក្នុងក្រុមអាយុចាប់ពី ៥៥-៦៩ឆ្នាំនោះ  លោកអ្នកគួរតែទទួលការពិភាក្សាជាមួយវេជ្ជបណ្ឌិតគោលរបស់លោកអ្នកអំពីការសម្រេចចិត្តក្នុងការធ្វើអ្វីមួយជាមុនសិន។ ខ្ញុំយល់ថា​ វាជាជម្រើសរបស់លោកអ្នក! ក្នុងនោះដែរ ប្រសិនបើលោកអ្នកមា​នសំនួរឬក៏មានបញ្ហារទាក់ទងទៅនឹងរឿងទាំងអស់នេះ លោកអ្នកអាចមកជួបខ្ញុំបាននៅការិយាល័យរបស់ខ្ញុំ។