phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

តើកត្តាជះឥទ្ធិពលណាខ្លះដែលប៉ះពាល់លើអត្ថិភាពជោគជ័យនៃការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ?

តើកត្តាជះឥទ្ធិពលណាខ្លះដែលប៉ះពាល់លើអត្ថិភាពជោគជ័យនៃការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ?

បច្ចុប្បន្នអាត្រានៃការលែងលះប្តីប្រពន្ធកើនឡើងគួរអោយកត់សំគាល់។ បុរសភាគច្រើនដែលធ្លាប់ចង់បំពង់មេជីវិតឈ្មោល ពេលនេះគាត់បានផ្លាស់ប្រែចិត្ត ហើយស្វែងរកកម្មវិធីតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ។​​​​​​​​​​ ក្នុងនោះដែរមានការធ្វើសម្រង់មតិនៅឯសហរដ្ឋអាមេរិក រាយការណ៍ថា ពី២ទៅ៦ភាគរយនៃបុរសដែលចងបំពង់មេជីវិតឈ្មោលរួចហើយ គឺពួកគាត់បានទៅធ្វើការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ។
ពេលនេះយើងត្រឡប់មកនិយាយរឿងការចងបំពង់មេជីវិតឈ្មោលសិន។ ការចងបំពង់មេជីវិតឈ្មោល គឺជាការធ្វើកម្មវិធីវះកាត់ដើម្បីពន្យាកំនើតសម្រាប់បុរសជាលក្ខណះស្ថាពរ។ កម្មវិធីនេះផ្តើមចាប់ពីការប្រើថ្នាំបំបាត់ការឈឺចាប់នៅលើស្បែកនៃប្រដាប់ភេទរបស់បុរស បន្ទាប់ពីការប្រើថ្នាំបំបាត់ការឈឺចាប់ហើយ គ្រូពេទ្យនឹងទុកចន្លោះ១សង់ទីម៉ែត្រសម្រាប់ការវះកាត់ បន្ទាប់មកចាប់បំពង់មេជីវិតឈ្មោលទាំងពីរហើយកាត់​ រួចចង់បត់ហើយដុត ដូចមានក្នុងរូបភាពបង្ហាញ។ មានគ្រូពេទ្យខ្លះ គាត់មិនប្រើកាំបិត “No-scalpel Vasectomy” វះកាត់ក្នុងការចង់បំពង់មេជីវិតឈ្មោលឡើយ​ ដូច្នោះមានន័យថា គឺគ្មានតម្រូវការក្នុងការចងបំពង់មេជីវិតឈ្មោលដោយការប្រើកាំបិតវះកាត់ឡើយ។ ការប្រើបច្ចេកទេសពិសេសនេះមានគុណសម្បត្តិទៅលើ ការដែលមិនបង្ករការឈឺចាប់ ហើយមិនចំណាយពេលច្រើនទៅលើដំណើរការនៃការធ្វើ។ ប៉ុន្តែវានៅតែបន្សល់នូវសំនួរថាតើ ប្រសិទ្ធិភាពដែលទទួលបានគឺប៉ុណ្ណា? នៅពេលដែលខ្ញុំជជែកជាមួយអ្នកជម្ងឺអំពី (ការពន្យាកំនើត) ពួកគាត់គឺតែងតែចង់បានអាត្រាជោគជ័យ​១០០ភាគរយនៅបន្ទាប់ពីធ្វើរួច។ ខ្ញុំផ្ទាល់គឺបានអានពិនិត្យឡើងវិញសម្រាប់សារានុក្រមដែលធ្លាប់បានសិក្សាទៅលើបញ្ហាការដាក់សំនួរទាំងនេះ ហើយសារានុក្រមនេះគឺបានចេញផ្សាយតាំងពីឆ្នាំ​២០១៤មកម្លេះ ហើយវានៅតែដាក់សញ្ញាសួរដដែល។

ឥឡូវយើងត្រឡប់ទៅកាន់រឿងការតភ្ជាប់បំពង់មេជីវិតឈ្មោលវិញ! ការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញគឺវាមិនមែនជាដំណើរការការវះកាត់ដែលមានទ្រង់ទ្រាយតូចដូចការចងបំពង់មេជីវិតឈ្មោលនោះឡើយ។​ មានន័យថាបើចង់ធ្វើការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ គឺអ្នកជម្ងឺត្រូវទទួលរងនៃការប្រើប្រាស់ថ្នាំសណ្តំជាច្រើនម៉ោងដើម្បីធ្វើកម្មវិធីមួយនេះ។  បន្ទាប់ពីធ្វើរួចរាល់អ្នកជម្ងឺត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យបន្តទៀត។

ក្រោយការវះកាត់តភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញហើយ អ្នកជម្ងឺគឺតម្រូវអោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមការណែនាំមួយចំនួនដូចខាងក្រោមនេះ÷
១, អនុញ្ញាតអោយងូតទឹកជាធម្មតាបាននៅពេលរយះពេល៤៨ម៉ោងបានកន្លងផុតទៅបន្ទាប់ពីការវះកាត់។
២, ត្រូវពាក់ខោទ្រនាប់បុរសពិសេសនេះអោយបានរយះពេល ៦សប្តាហ៍ (លើកលែងតែក្នុងពេលងូតទឹកទើបអាចដោះបាន)។​
៣,​ តម្រូវអោយអ្នកពាក់ខោទ្រនាប់បុរសពិសេសនេះគ្រប់ពេលដែលអ្នកអនុវត្តកិច្ចការងារណាធ្ងន់ៗ រហូតដល់អ្នកប្រាកដចិត្តថាលោកអ្នកមានសញ្ញាដែលបង្ករកំនើតមានលទ្ធភាពមួររយភាគរយហើយ។
៤,​ ការងាការិយាល័យអាចត្រឡប់ទៅធ្វើវិញបានក្នុងរយះពេល ៣ថ្ងៃបន្ទាប់។
៥, ជាសវៀងការលេងកីឡាគ្រប់ប្រភេទ រយះពេល​៣សប្តាហ៍
៥, ហាមមិនអោយមានការបាញ់បញ្ចេញទឹកកាមរយះពេល ៣សប្តាហ៍។
៦, ការវិភាគទឹកមេជីវិតឈ្មោលគួរធ្វើវិភាកបន្ត នៅខែទី ១,ខែទី៣ និងខែទី៦ តាមតារាងកំនត់បន្ទាប់ពីការការវះកាត់។

ជាមួយនឹងការប្រើឧបករណ៍មីក្រូស្កូពិកវះកាត់ មានការរាយការណ៍ថាវានឹងទទួលបានលទ្ធផលយ៉ាងគួរអោយគាប់ចិត្ត ប្រសិនបើមានគ្រូពេទ្យផ្នែកប្រព័ន្ធទឹកនោម ឬគ្រូពេទ្យជំនាញរោគបុរស ធ្វើជាអ្នកដំណើរការនៃកិច្ចការទាំងអស់នេះ។ បន្ទាប់ពីការងារតភ្ជាប់បំពង់មេជីវិតឈ្មោលបានសំរេចរួចរាល់ហើយ ពី៧០-៩៥ភាគរយគឺអ្នកជម្ងឺមានទឹកកាមដែលអាចបាញ់បញ្ចេញមកដើម្បីបង្ករកំនើតតាមធម្មជាតិដល់ទៅ ៣០-៧៥ភាគរយ នៃគូស្វាមីនិងភរិយា។
យ៉ាងណាក្តី វាមានតួលេខអស្ចារ្យដែលមិនគួរអោយជឿសម្រាប់ការធ្វើការវះកាត់បែបនេះ! តើលោកអ្នកសម្រេចចិត្តក្នុងការធ្វើរការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ បន្ទាប់ពីអ្នកបានពន្យាកំនើតតាមរយះការចង់បំពង់មេជីវិតឈ្មោលអស់កាល៥ឆ្នាំទៅហើយ គឺគ្រាន់តែដើម្បីប្រញ៉ាប់រើសយកភរិយាថ្មីវ័យក្មេងក្នុងន័យដើម្បីតែការបង្ករកំនើតតែប៉ុណ្ណោះមែនទេ? តើវាពិតជាល្អដែរឬទេក្នុងការដែលអ្នកសម្រេចចិត្តឆាប់លែងលះ គឺគ្រាន់តែដើម្បីយកភរិយាក្មេងថ្មីជាងមុនដើម្បីបានប្រយោជន៍ពីការទាំងនេះតើមែនទេ? ខ្ញុំនិយាយលេងទេ! ប្រសិនបើអ្នកត្រូវការព័ត៏មានច្បាស់ការណ៍ជាងនេះលោកអ្នកអាចមកជួបខ្ញុំបាននៅការិយាល័យការងាររបស់ខ្ញុំ។

Saoravy Weerasophone, MD
Andrologist
Royal Phnom Penh Hospital