phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

តើពិតដែរឬទេ ដែលគេនិយយាថា(អយស្ទ័រ)ជួយបង្កើនសម្ថភាពផ្លូភេទ?

តើលោកអ្នកធ្លាប់លឺគេច្រើនតែនិយាយលេងចំអន់អោយគ្នា នៅពេលដែលគេកម្ម៉ង់អយស្ទ័រយកមកបរិភោគ ដែរឬទេ? សំនួរដែលទាក់ទងទៅនិងអយស្ទ័រ ច្រើនតែនិយាយចេញមក ថា៖ កម្ម៉ង់អយស្ទ័រញាំអីចឹង យប់ហ្នឹងបើកប្រតិបត្តិការសឹកជាមួយប្រពន្ធឬមិត្តស្រីមែនដែរឬទេ? ខ្ញុំតែងតែលឺប្រយោគនេះ​ ស្ទើរតែរាប់ភ្លេច! អីចឹងហើយទើបខ្ញុំឆ្ងល់ ហើយខ្ញុំក៏ស្វែងរកព័ត៏មាន ថាតើពិតដែរឬទេ ដែលវិទ្យាសាស្ត្របានអំណះអំណាងទៅលើការបរិភោគអយស្ទ័រដើម្បីបង្កើនសុខភាពផ្លូវភេទនោះ?

ខ្ញុំបានស្វែងរកព័ត៏មានតាមសារានុក្រមជាច្រើន ប៉ុន្តែនៅតែពុំមានអំណះអំណាងតាមបែបវិទ្យាសាស្ត្រណាមួយដែលបានអះអាងថាអយស្ទ័រពិតជាបង្កើនសម្ថភាពផ្លូវភេទនោះឡើយ។ ក៏ប៉ុន្តែ ប្រសិនបើយើងនិយាយទៅលើផលិតផលជំនួយដែលចម្រាញ់ឬផលិតមកពីសាច់សត្វនោះ អាចមានខ្លះទាក់ទងជាមួយការបរិភោគសាច់សត្វទាំងអស់នោះហើយអាចជួយបង្កើនសម្ថភាពផ្លូវភេទបាន។ មានការលើកឡើងជាច្រើនពាក់ព័ន្ធទៅហ្នឹងឪសថតាមបែបជំនឿក្នុងរឿងជំនួយផ្លូវភេទនេះ គេតែងតែជឿថា (យើងនឹងបានថាមពលពីរបស់ដែលយើងបរិភោគ) មានដូចជាអាទិ៍៖ បើយើងចង់ប៉ូវលឹង្គរបស់ខ្លួនយើង យើងគួរតែបរិភោគលឹង្គរបស់សត្វចិញ្ចឹមកូនដោយទឹកដោះនោះជាដើម។ ប៉ុន្តែជាអកុសល វានៅតែពុំមានភស្តុតាងឬអំណះណាងផ្នែកវិទ្យាសាស្ត្រណាមួយដែលអាចគាំទ្រនូវជំនឿឬហេតុផលទាំងនេះបានឡើយ។

មានការសរសេរជាអំណះអំណាងយ៉ាងជាក់លាក់មួយពីប្រទេសណូវែលហ្សឺឡង់អំពី​ថាតើការបរិភោគសាច់ក្តាន់វែលវ៉េតពិតជាមានផលវិជ្ជមានទៅលើលទ្ធភាពនៃការរួមភេទសម្រាប់បុរសនិងស្រ្តីពិតឬយ៉ាងណា? ចម្លើយគឺ នៅតែគ្មានភាពប្រាកដនិយមដដែល! ប្រសិនបើយើងពិនិត្យអោយដិតដល់ទៅលើគុណប្រយោជន៍ផ្នែកអាហារនៃអយស្ទ័រ យើងនឹងរកឃើញថា អយស្ទ័រគឺសំបូរទៅដោយ វិតាមីន​បេ១២  ស័ង្កសី ស៊ីលីណៀម វិតាមីនដេ និងជាតិដែក។

ក្នុងកម្រិត​១០០ក្រាមនៃអយស្ទ័រ (ទំហំមធ្យម នៃអយស្ទ័រ៦គ្រាប់)គឺវាបានផ្ទុកនូវជីវជាតិមួយចំនួនដូចជា៖

១/ វិតាមីនបេ១២៖ ៣២៤ភាគរយសម្រាប់ការណែនាំបរិភោគក្នុងមួយថ្ងៃ (វាផ្តល់ផលល្អសម្រាប់ការថែទាំប្រព័ន្ធសរសៃប្រសាទ)​។

២/ ស័ង្កសី៖ ៦០៥ភាគរយសម្រាប់ការណែនាំបរិភោគក្នុងមួយថ្ងៃ (វាផ្តល់ផលល្អសម្រាប់សុខភាពនៃអង្គទីករ)។

៣/ ស៊ីលីណៀម៖ ៩១ភាគរយសម្រាប់ការណែនាំបរិភោគក្នុងមួយថ្ងៃ​(វាផ្តល់ផលល្អសម្រាប់ការពារភាពសឹករិចរិលនៃកោសិការក្នុងរាងកាយ)។

៤/ វិតាមីនដេ៖ ៨០ភាគរយសម្រាប់ការណែនាំបរិភោគក្នុងមួយថ្ងៃ (វាផ្តល់ផលល្អសម្រាប់សុខភាពនៃអង្គទីករ)។

៥/ ជាតិដែក៖ ៣៧ភាគរយសម្រាប់ការណែនាំបរិភោគក្នុងមួយថ្ងៃ (វាផ្តល់ផលល្អសម្រាប់ការជួយផលិតគ្រាប់ឈាមក្រហម)។

ប៉ុន្តែម្យ៉ាងវិញទៀត ការបរិភោគអយស្ទ័រគឺបានបង្កើនជាតិខ្លាញ់ កូលេស្ទ័ររ៉ល​ ហើយនិងជាតិអំបិលសូដ្យូម ដូច្នេះចូរប្រុងប្រយ័ត្នផងដែរ។ តាមយោបល់របស់ខ្ញុំ ខ្ញុំគិតថាអយស្ទ័រគ្រាន់តែជាអាហារដែលសំបូរទៅដោយជីវជាតិមួយប្រភេទ ហើយបើសម្លឹងដោយភ្នែកមួយភ្លែតទៅនោះ ខួរក្បាលរបស់យើងបានមនោគិតឃើញទៅនឹងសភាពនិងរូបរាងរបស់អយស្ទ័រដែលមានភាពស្រស់សើមក្លិនប្រហើរ បីដូចទៅហ្នឹងប្រដាប់ភេទរបស់ស្រ្តីតែប៉ុណ្ណោះ ទើបបណ្តាលអោយដួងចិត្តនិងខួរក្បាលរបស់យើងមានជំនឿទៅលើរឿងជំនួយឬបង្កើនចំណង់ភ្លូវភេទភ្លាមៗ។ ចុះអ្នកវិញ តើអ្នកមានយោបល់យ៉ាងណាដែរ?