phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

All posts by rph admin

កូវិត១៩ក្នុងបរិបទនៃជម្ងឺប្រព័ន្ធទឹកនោម

ក្នុងអំឡុងពេលនេះ ខ្ញុំគិតថានរណាៗក៏ស្គាល់ច្បាស់ដែរសម្រាប់វិរុសកូវិត១៩ឬជម្ងឺ SARS-COV-2​។​ ការរាតត្បាតនៃជម្ងឺរលាកប្រព័ន្ធដង្ហើមថ្មីនេះមានប្រភពដើមដែលឆ្លងចេញមកពីទីក្រុងហ្វ៊ូហាន ប្រទេសចិន។ ពេលនេះមានអ្នកជម្ងឺជាច្រើនបានសួរខ្ញុំថា តើវិរុសនេះវាអាចប៉ះពាល់ដល់ប្រព័ន្ធទឹកនោមយើងដែរឬទេ? ដើម្បីស្រាយចម្ងល់ យើងមកស្តាប់ការសួរនិងការឆ្លើយដូចតទៅ។

១/តើវិរុសនេះអាចវាយប្រហារប្រព័ន្ធផ្លូវទឹកនោមបានដែរឬទេ?
ចម្លើយ​ : ពិតមែនហើយ!វាពិតជាអាចវាយប្រហារប្រព័ន្ធផ្លូវទឹកនោមយើងបាន មូលហេតុគឺដោយសារវិរុសនេះនៅពេលដែលវាចូលទៅក្នុងរាងកាយមនុស្សវានឹងបំផ្លាញប្រព័ន្ធអង់ទីការរបស់មនុស្ស (Human receptor)ដែលមានឈ្មោះថា (Angiotensin-converting enzyme 2) ឬដែលហៅកាត់ថាអង់ហ្សីម ACE2 ដែលអង់ហ្សីមនេះវាមាននៅក្នុងសរីរាង្គមួយចំនួនដូចជា: សួត បេះដូង បំពង់អាហារ ពោះវៀនតូចមួយផ្នែក ផ្លោកនោម និងតម្រងនោម។

២/តើនៅពេលមានការចម្លងកូវីត១៩ទៅកាន់ប្រព័ន្ធផ្លូវទឹកនោម វានឹងបង្ហាញសញ្ញានិងអាការ:អ្វីខ្លះ?
ចម្លើយ​ : វាអាចស្តែងចេញជាអាការ:ពីស្រាលទៅធ្ងន់ដែលធ្វើអោយតម្រងនោមរបស់យើងខូចខាត។សារជាតិប្រូតេអ៊ីន ឬគ្រាប់ឈាមត្រូវបានរកឃើញនៅក្នុងទឹកនោម។ ជាសំគាល់នៅពេលដែលយើងបានឆ្លងកូវីត១៩ ក្នុងពេលនោះតម្រងនោមរបស់យើងនឹងទទួលរងការខូចខាតដោយសារវីរុស ដូច្នោះធ្វើអោយអាត្រាមរណះកើនឡើងកាន់តែខ្ពស់។

៣/តើវិរុស SARS-COV-2 អាចរកឃើញតាមរយះទឹកនោមឬទឹកអសុច្ចិដែរឬទេ?
ចម្លើយ: បន្ទាប់ពីមានការសិក្សាវាយតម្លៃតាមរយ:របាយការណ៍ជាច្រើននៃវិរុស SARS-COV-2  បានបង្ហាញអោយឃើញថាគេអាចរកឃើញវិរុស​ SARS-COV-2 ភាគតិចបំផុតនៅក្នុងទឹកនោម ហើយគ្មានភ័ស្តុតាងជាក់លាក់ណាមួយដែលអាចរាប់ឃើញមេរោគនៅក្នុងទឹកអសុច្ចិនោះទេ។ នេះបង្ហាញអោយឃើញថាវិរុស ​ SARS-COV-2 មិនអាចឆ្លងតាមរយ:សកម្មភាពការរួមភេទនោះទេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយអ្នកក៏នៅតែត្រូវរក្សារយ:សុវត្ថិភាពពីគ្នាក្នុងពេលមានសកម្មភាពដូច្នោះដែរ! តើធ្វើយ៉ាងម៉េចទៅ?

៤/តើវិរុស SARS-COV-2 អាចបណ្តាលអោយយើងកើតជម្ងឺរលាកបង្ហួរនោម (UTI) ដែរឬទេ?
ចម្លើយ: នៅមិនមានភ័ស្តុតាងជាក់លាក់ណាមួយនិយាថាវិរុសនេះឆ្លងតាមរយ:ទឹកនោមឡើយ!

៥/តើយើងអាចនៅតែបន្តធ្វើវិធានការវះកាត់ផ្សេងៗសម្រាប់ជម្ងឺប្រព័ន្ធទឹកនោមដែរឬទេ?
ចម្លើយ: ដោយសារវិរុស SARS-COV-2 ជាវិរុសដែលពិបាកស្មាន ហើយទិន្នន័យសិក្សាស្រាវជ្រាវក៏មានកំនត់ ទាក់ទិនទៅនឹងរបៀបនៃការឆ្លងនៃវិរុសនេះ អ៊ីចឹងការវះកាត់ទៅលើសាច់ដុះនៃប្រព័ន្ធទឹកនោមគប្បីគួរពន្យារសិនរហូតទាល់តែការរាតត្បាតនៃជម្ងឺកូវិត១៩នេះត្រូវបានបញ្ចប់។ តែប្រសិនបើវាជាករណីបន្ទាន់ហើយអាចបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតទើបយើងអាចអនុញ្ញាតអោយមានការវះកាត់ក្នុងសណ្ឋានមានដែនកំនត់ ហើយម្យ៉ាងវិញទៀតវាជាករណីដែលយើងសង្ស័យថាអ្នកជម្ងឺនោះគាត់អាចមានផ្ទុកវិរុស SARS-COV-2 ។

យោបល់របស់ខ្ញុំ ខ្ញុំយល់ឃើញថាកូវិត១៩នេះ វាបានជះឥទ្វិពលមកលើប្រព័ន្ធសុខាភិបាលពិភពលោកក៏ដូចជាសេដ្ឋកិច្ចពិភពលោក ហើយនឹងបរិបទការរស់នៅក្នុងសង្គមរបស់យើងអោយមានការប្រែប្រួលនិងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។  ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងអាចចៀសផុតពីការឆ្លងវិរុស SARS-COV-2 នេះ ហើយក៏សង្ឃឹមថាមនុស្សក្នុងពិភពលោកទាំងមូលនេះនឹងមានសុវត្ថិភាពក្នុងរស់នៅដែលអាចចៀសផុតការឆ្លង។​ សូមអោយមានសុវត្ថិភាពនិងចៀសផុតពីវិរុស SARS-COV-2 ទាំងអស់គ្នា!

Soarawee Weerasopone, MD

Uro-Oncologist
Royal Phnom Penh hospital

អាន​បន្ថែម

តើកត្តាជះឥទ្ធិពលណាខ្លះដែលប៉ះពាល់លើអត្ថិភាពជោគជ័យនៃការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ?

តើកត្តាជះឥទ្ធិពលណាខ្លះដែលប៉ះពាល់លើអត្ថិភាពជោគជ័យនៃការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ?

បច្ចុប្បន្នអាត្រានៃការលែងលះប្តីប្រពន្ធកើនឡើងគួរអោយកត់សំគាល់។ បុរសភាគច្រើនដែលធ្លាប់ចង់បំពង់មេជីវិតឈ្មោល ពេលនេះគាត់បានផ្លាស់ប្រែចិត្ត ហើយស្វែងរកកម្មវិធីតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ។​​​​​​​​​​ ក្នុងនោះដែរមានការធ្វើសម្រង់មតិនៅឯសហរដ្ឋអាមេរិក រាយការណ៍ថា ពី២ទៅ៦ភាគរយនៃបុរសដែលចងបំពង់មេជីវិតឈ្មោលរួចហើយ គឺពួកគាត់បានទៅធ្វើការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ។
ពេលនេះយើងត្រឡប់មកនិយាយរឿងការចងបំពង់មេជីវិតឈ្មោលសិន។ ការចងបំពង់មេជីវិតឈ្មោល គឺជាការធ្វើកម្មវិធីវះកាត់ដើម្បីពន្យាកំនើតសម្រាប់បុរសជាលក្ខណះស្ថាពរ។ កម្មវិធីនេះផ្តើមចាប់ពីការប្រើថ្នាំបំបាត់ការឈឺចាប់នៅលើស្បែកនៃប្រដាប់ភេទរបស់បុរស បន្ទាប់ពីការប្រើថ្នាំបំបាត់ការឈឺចាប់ហើយ គ្រូពេទ្យនឹងទុកចន្លោះ១សង់ទីម៉ែត្រសម្រាប់ការវះកាត់ បន្ទាប់មកចាប់បំពង់មេជីវិតឈ្មោលទាំងពីរហើយកាត់​ រួចចង់បត់ហើយដុត ដូចមានក្នុងរូបភាពបង្ហាញ។ មានគ្រូពេទ្យខ្លះ គាត់មិនប្រើកាំបិត “No-scalpel Vasectomy” វះកាត់ក្នុងការចង់បំពង់មេជីវិតឈ្មោលឡើយ​ ដូច្នោះមានន័យថា គឺគ្មានតម្រូវការក្នុងការចងបំពង់មេជីវិតឈ្មោលដោយការប្រើកាំបិតវះកាត់ឡើយ។ ការប្រើបច្ចេកទេសពិសេសនេះមានគុណសម្បត្តិទៅលើ ការដែលមិនបង្ករការឈឺចាប់ ហើយមិនចំណាយពេលច្រើនទៅលើដំណើរការនៃការធ្វើ។ ប៉ុន្តែវានៅតែបន្សល់នូវសំនួរថាតើ ប្រសិទ្ធិភាពដែលទទួលបានគឺប៉ុណ្ណា? នៅពេលដែលខ្ញុំជជែកជាមួយអ្នកជម្ងឺអំពី (ការពន្យាកំនើត) ពួកគាត់គឺតែងតែចង់បានអាត្រាជោគជ័យ​១០០ភាគរយនៅបន្ទាប់ពីធ្វើរួច។ ខ្ញុំផ្ទាល់គឺបានអានពិនិត្យឡើងវិញសម្រាប់សារានុក្រមដែលធ្លាប់បានសិក្សាទៅលើបញ្ហាការដាក់សំនួរទាំងនេះ ហើយសារានុក្រមនេះគឺបានចេញផ្សាយតាំងពីឆ្នាំ​២០១៤មកម្លេះ ហើយវានៅតែដាក់សញ្ញាសួរដដែល។

ឥឡូវយើងត្រឡប់ទៅកាន់រឿងការតភ្ជាប់បំពង់មេជីវិតឈ្មោលវិញ! ការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញគឺវាមិនមែនជាដំណើរការការវះកាត់ដែលមានទ្រង់ទ្រាយតូចដូចការចងបំពង់មេជីវិតឈ្មោលនោះឡើយ។​ មានន័យថាបើចង់ធ្វើការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ គឺអ្នកជម្ងឺត្រូវទទួលរងនៃការប្រើប្រាស់ថ្នាំសណ្តំជាច្រើនម៉ោងដើម្បីធ្វើកម្មវិធីមួយនេះ។  បន្ទាប់ពីធ្វើរួចរាល់អ្នកជម្ងឺត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យបន្តទៀត។

ក្រោយការវះកាត់តភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញហើយ អ្នកជម្ងឺគឺតម្រូវអោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមការណែនាំមួយចំនួនដូចខាងក្រោមនេះ÷
១, អនុញ្ញាតអោយងូតទឹកជាធម្មតាបាននៅពេលរយះពេល៤៨ម៉ោងបានកន្លងផុតទៅបន្ទាប់ពីការវះកាត់។
២, ត្រូវពាក់ខោទ្រនាប់បុរសពិសេសនេះអោយបានរយះពេល ៦សប្តាហ៍ (លើកលែងតែក្នុងពេលងូតទឹកទើបអាចដោះបាន)។​
៣,​ តម្រូវអោយអ្នកពាក់ខោទ្រនាប់បុរសពិសេសនេះគ្រប់ពេលដែលអ្នកអនុវត្តកិច្ចការងារណាធ្ងន់ៗ រហូតដល់អ្នកប្រាកដចិត្តថាលោកអ្នកមានសញ្ញាដែលបង្ករកំនើតមានលទ្ធភាពមួររយភាគរយហើយ។
៤,​ ការងាការិយាល័យអាចត្រឡប់ទៅធ្វើវិញបានក្នុងរយះពេល ៣ថ្ងៃបន្ទាប់។
៥, ជាសវៀងការលេងកីឡាគ្រប់ប្រភេទ រយះពេល​៣សប្តាហ៍
៥, ហាមមិនអោយមានការបាញ់បញ្ចេញទឹកកាមរយះពេល ៣សប្តាហ៍។
៦, ការវិភាគទឹកមេជីវិតឈ្មោលគួរធ្វើវិភាកបន្ត នៅខែទី ១,ខែទី៣ និងខែទី៦ តាមតារាងកំនត់បន្ទាប់ពីការការវះកាត់។

ជាមួយនឹងការប្រើឧបករណ៍មីក្រូស្កូពិកវះកាត់ មានការរាយការណ៍ថាវានឹងទទួលបានលទ្ធផលយ៉ាងគួរអោយគាប់ចិត្ត ប្រសិនបើមានគ្រូពេទ្យផ្នែកប្រព័ន្ធទឹកនោម ឬគ្រូពេទ្យជំនាញរោគបុរស ធ្វើជាអ្នកដំណើរការនៃកិច្ចការទាំងអស់នេះ។ បន្ទាប់ពីការងារតភ្ជាប់បំពង់មេជីវិតឈ្មោលបានសំរេចរួចរាល់ហើយ ពី៧០-៩៥ភាគរយគឺអ្នកជម្ងឺមានទឹកកាមដែលអាចបាញ់បញ្ចេញមកដើម្បីបង្ករកំនើតតាមធម្មជាតិដល់ទៅ ៣០-៧៥ភាគរយ នៃគូស្វាមីនិងភរិយា។
យ៉ាងណាក្តី វាមានតួលេខអស្ចារ្យដែលមិនគួរអោយជឿសម្រាប់ការធ្វើការវះកាត់បែបនេះ! តើលោកអ្នកសម្រេចចិត្តក្នុងការធ្វើរការតភ្ជាប់បំពង់មេជីវិតឈ្មោលឡើងវិញ បន្ទាប់ពីអ្នកបានពន្យាកំនើតតាមរយះការចង់បំពង់មេជីវិតឈ្មោលអស់កាល៥ឆ្នាំទៅហើយ គឺគ្រាន់តែដើម្បីប្រញ៉ាប់រើសយកភរិយាថ្មីវ័យក្មេងក្នុងន័យដើម្បីតែការបង្ករកំនើតតែប៉ុណ្ណោះមែនទេ? តើវាពិតជាល្អដែរឬទេក្នុងការដែលអ្នកសម្រេចចិត្តឆាប់លែងលះ គឺគ្រាន់តែដើម្បីយកភរិយាក្មេងថ្មីជាងមុនដើម្បីបានប្រយោជន៍ពីការទាំងនេះតើមែនទេ? ខ្ញុំនិយាយលេងទេ! ប្រសិនបើអ្នកត្រូវការព័ត៏មានច្បាស់ការណ៍ជាងនេះលោកអ្នកអាចមកជួបខ្ញុំបាននៅការិយាល័យការងាររបស់ខ្ញុំ។

Saoravy Weerasophone, MD
Andrologist
Royal Phnom Penh Hospital

អាន​បន្ថែម