phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

ផ្នែកប្រព័ន្ធតំរងនោម

តើពិតដែរឬទេ ដែលគេនិយយាថា​(អយស្ទ័រ)ជួយបង្កើនសម្ថភាពផ្លូភេទ?

            តើលោកអ្នកធ្លាប់លឺគេច្រើនតែនិយាយលេងចំអន់អោយគ្នា នៅពេលដែលគេកម្ម៉ង់អយស្ទ័រយកមកបរិភោគ ដែរឬទេ? សំនួរដែលទាក់ទងទៅនិងអយស្ទ័រ ច្រើនតែនិយាយចេញមក ថា៖ កម្ម៉ង់អយស្ទ័រញាំអីចឹង យប់ហ្នឹងបើកប្រតិបត្តិការសឹកជាមួយប្រពន្ធឬមិត្តស្រីមែនដែរឬទេ? ខ្ញុំតែងតែលឺប្រយោគនេះ​ ស្ទើរតែរាប់ភ្លេច! អីចឹងហើយទើបខ្ញុំឆ្ងល់ ហើយខ្ញុំក៏ស្វែងរកព័ត៏មាន ថាតើពិតដែរឬទេ ដែលវិទ្យាសាស្ត្របានអំណះអំណាងទៅលើការបរិភោគអយស្ទ័រដើម្បីបង្កើនសុខភាពផ្លូវភេទនោះ?

ខ្ញុំបានស្វែងរកព័ត៏មានតាមសារានុក្រមជាច្រើន ប៉ុន្តែនៅតែពុំមានអំណះអំណាងតាមបែបវិទ្យាសាស្ត្រណាមួយដែលបានអះអាងថាអយស្ទ័រពិតជាបង្កើនសម្ថភាពផ្លូវភេទនោះឡើយ។ ក៏ប៉ុន្តែ ប្រសិនបើយើងនិយាយទៅលើផលិតផលជំនួយដែលចម្រាញ់ឬផលិតមកពីសាច់សត្វនោះ អាចមានខ្លះទាក់ទងជាមួយការបរិភោគសាច់សត្វទាំងអស់នោះ ហើយអាចជួយបង្កើនសម្ថភាព ផ្លូវភេទបាន។ មានការលើកឡើងជាច្រើនពាក់ព័ន្ធទៅហ្នឹងឪសថតាមបែបជំនឿក្នុងរឿងជំនួយផ្លូវភេទនេះ គេតែងតែជឿថា (យើងនឹងបានថាមពលពីរបស់ដែលយើងបរិភោគ) មានដូចជាអាទិ៍៖ បើយើងចង់ប៉ូវលឹង្គរបស់ខ្លួនយើង យើងគួរតែបរិភោគលឹង្គរបស់សត្វចិញ្ចឹមកូនដោយទឹកដោះនោះជាដើម។ ប៉ុន្តែជាអកុសល វានៅតែពុំមានភស្តុតាងឬអំណះអំណាងផ្នែកវិទ្យាសាស្ត្រណាមួយ​ដែលអាចគាំទ្រនូវជំនឿឬហេតុផលទាំងនេះបានឡើយ។

មានការសរសេរជាអំណះអំណាងយ៉ាងជាក់លាក់មួយពីប្រទេសណូវែលហ្សឺឡង់អំពី​ថាតើការបរិភោគសាច់ក្តាន់វែលវ៉េតពិតជាមានផលវិជ្ជមានទៅលើលទ្ធភាពនៃការរួមភេទ សម្រាប់បុរសនិងស្រ្តីពិតឬយ៉ាងណា? ចម្លើយគឺ នៅតែគ្មានភាពប្រាកដនិយមដដែល! ប្រសិនបើយើងពិនិត្យអោយដិតដល់ទៅលើគុណប្រយោជន៍ផ្នែកអាហារនៃអយស្ទ័រ យើងនឹងរកឃើញថា អយស្ទ័រគឺសំបូរទៅដោយ វិតាមីន​បេ១២  ស័ង្កសី ស៊ីលីណៀម វិតាមីនដេ និងជាតិដែក។

ក្នុងកម្រិត​១០០ក្រាមនៃអយស្ទ័រ (ទំហំមធ្យម នៃអយស្ទ័រ៦គ្រាប់)គឺវាបានផ្ទុកនូវជីវជាតិមួយចំនួនដូចជា៖

១/ វិតាមីនបេ១២៖ ៣២៤ភាគរយសម្រាប់ការណែនាំបរិភោគក្នុងមួយថ្ងៃ (វាផ្តល់ផលល្អសម្រាប់ការថែទាំប្រព័ន្ធសរសៃប្រសាទ)​។

២/ ស័ង្កសី៖ ៦០៥ភាគរយសម្រាប់ការណែនាំបរិភោគក្នុងមួយថ្ងៃ (វាផ្តល់ផលល្អសម្រាប់សុខភាពនៃអង្គទីករ)។

៣/ ស៊ីលីណៀម៖ ៩១ភាគរយសម្រាប់ការណែនាំបរិភោគក្នុងមួយថ្ងៃ​(វាផ្តល់ផលល្អសម្រាប់ការពារភាពសឹករិចរិលនៃកោសិការក្នុងរាងកាយ)។

៤/ វិតាមីនដេ៖ ៨០ភាគរយសម្រាប់ការណែនាំបរិភោគក្នុងមួយថ្ងៃ (វាផ្តល់ផលល្អសម្រាប់សុខភាពនៃអង្គទីករ)។

៥/ ជាតិដែក៖ ៣៧ភាគរយសម្រាប់ការណែនាំបរិភោគក្នុងមួយថ្ងៃ (វាផ្តល់ផលល្អសម្រាប់ការជួយផលិតគ្រាប់ឈាមក្រហម)។

ប៉ុន្តែម្យ៉ាងវិញទៀត ការបរិភោគអយស្ទ័រគឺបានបង្កើនជាតិខ្លាញ់ កូលេស្ទ័ររ៉ល​ ហើយនិងជាតិអំបិលសូដ្យូម ដូច្នេះចូរប្រុងប្រយ័ត្នផងដែរ។ តាមយោបល់របស់ខ្ញុំ ខ្ញុំគិតថាអយស្ទ័រគ្រាន់តែជាអាហារដែលសំបូរទៅដោយជីវជាតិមួយប្រភេទ ហើយបើសម្លឹងដោយភ្នែកមួយភ្លែតទៅនោះ ខួរក្បាលរបស់យើងបានមនោគិតឃើញទៅនឹងសភាពនិងរូបរាងរបស់អយស្ទ័រដែលមានភាពស្រស់សើមក្លិនប្រហើរ បីដូចទៅហ្នឹងប្រដាប់ភេទរបស់ស្រ្តីតែប៉ុណ្ណោះ ទើបបណ្តាលអោយដួងចិត្តនិងខួរក្បាលរបស់យើងមានជំនឿទៅលើរឿងជំនួយឬបង្កើនចំណង់ភ្លូវភេទភ្លាមៗ។ ចុះអ្នកវិញ តើអ្នកមានយោបល់យ៉ាងណាដែរ?

វេជ្ជបណ្ឌិត សរ៉ាវី  វីរ៉ាក់សូផុន
ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

តើម៉ាស៊ីនបំបែកគ្រួសជំនាន់ទី​៤ ពិតជាល្អជាងជំនាន់ទី១ដែរឬទេ?

បច្ចុប្បន្នកាលវេជ្ជបណ្ឌិតវះកាត់ដែលទាន់សម័យ គឺតែងតែមានបំណងចង់អនុវត្តការវះកាត់ប្រកបដោយជោគជ័យនិងបន្សល់ទុកមុខរបួសដ៏តូចប្រសិនបើលទ្ធភាពអាចធ្វើទៅបាន។ កាលពីអតីតកាល ការវះកាត់បំបែកគ្រួស គឺធ្វើឡើងតាមរបៀបការវះកាត់ទម្រង់បើកធំ តែជាសំណាងល្អសម្រាប់ពេលបច្ចុប្បន្ននេះ ដោយសារការវះកាត់បំបែកគ្រួស គឺអាចដោះស្រាយទៅបានទៅតាមវិធីជាច្រើនផ្សេងគ្នា ហើយការវះកាត់ទាំងនោះគឺសុទ្ធតែអនុវត្តឡើងដោយមិនសូវបន្សល់របួសស្នាមដែលមើលទៅគួរអោយខ្លាចពេកនោះទេ។ ម្យ៉ាងវិញទៀតប្រសិនបើមានមុខរបួសមែននោះ គឺរបួសទាំងនោះសុទ្ធតែជារបួសដែលមានសណ្ឋានតូចបំផុត។​ ម៉ាស៊ីនបំបែកគ្រួស ESWL ​​  គឺជាជម្រើសទីមួយក្នុងការដោះស្រាយាទៅលើការបំបែកគ្រួស ដែលយើងនឹងលើកយកមកនិយាយក្នុងពេលនេះ។​ ម៉ាស៊ីន ESWL ​​ជំនាន់ទី១ត្រួវបានធ្វើវណ្ណកម្មឡើងមកនៅក្នុងប្រទេសអល្លឺម៉ង់បន្ទាប់ពីសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់។ ជាមួយនិងអត្ថប្រយោជន៍នៃរលកសម្លេង​ដែលអាចជ្រាបចូលទៅក្នុងស្បែក ដោយគ្មានបន្សល់នៅរបួសស្នាមនោះ ម៉ាស៊ីនមួយនេះត្រូវបានអភិវឌ្ឍន៍ទៅកាន់ជំនាន់ទី៤នៃម៉ាស៊ីនបំបែកគ្រួស ដែលពុំចាំបាច់ដំណើរដោយការប្រើថ្នាំសណ្តំ​នាពេលបំបែកគ្រួសឡើយ ដូច្នេះអ្នកជម្ងឺពុំចាំបាច់ចំណាយប្រាក់លើការក្រុមគ្រូពេទ្យដាក់ថ្នាំសណ្តំក៏ដូចជាចំណាយទៅលើការស្នាក់នៅមន្ទីរពេទ្យនិងសេវាប្រើប្រាស់ផ្សេងៗទៀតនោះដែរ។

ងាកមកមើលម៉ាស៊ីនបំបែកគ្រួសជំនាន់ទី១ឯណេះវិញ គឺពិតជាមានទំហំធំ ទំហំប្រហាក់ប្រហែលទៅហ្នឹងឡានដឹកទំនិញដ៏ធំមួយ ហើយអ្នកជម្ងឺវិញគឺត្រូវទទួលរងការធ្វើកម្មវិធីបំបែកគ្រួសដែលស្ថិតនៅក្រោមធុងស៊ីទែនទឹក។​ លើសពីនេះគឺពិតជាត្រូវការការប្រើថ្នាំសណ្តំដែលអាចសណ្តំបាននៅក្នុងទឹកទៀតផង។ ពេលបានលឺហើយអ្វីៗគឺពិតជាពិបាកខ្លាំងណាស់ ម៉្យាងវិញទៀតពេលខ្លះវាក៏ពិបាកនឹងមានលទ្ធភាពចំណាត់ការលើពពួកគ្រួសទាំងអស់នេះខ្លាំងណាស់។

នេះជាមូលហេតុដែលម៉ាស៊ីនជំនាន់ទី២​ត្រូវបានគេធ្វើវណ្ណកម្មឡើងមកសាជាថ្មីដើម្បីកែសម្រួលទៅលើលក្ខខណ្ឌមួយចំនួននៃការបំបែកគ្រួស ដូចជាហេតុផលដែលតម្រូវអោយអ្នកជម្ងឺស្ថិតនៅក្នុងទឹករយះពេលយូរជាដើម។ ជាមួយហ្នឹងម៉ាស៊ីនបំបែកគ្រួស ESWL ​​ជំនាន់ថ្មីនេះ គឺជាប្រភេទម៉ាស៊ីនដែលប្រើបច្ចេកទេសស្ងួត ដែលជាផលល្អអាចផ្តល់អោយអ្នកជម្ងឺមានផាសុកក្នុងអំឡុងពេលធ្វើប្រតិបត្តិការបំបែកគ្រួសនេះ។  ប៉ុន្តែចំនុចខ្សោយនៅតែមាន តួយ៉ាងដូចជា៖ ទំហំម៉ាស៊ីននៅតែធំ អ្នកជម្ងឺនៅតែមិនសូវទទួលបានផាសុក មូលហេតុដោយសារនៅតែតម្រូវអោយប្រើថ្នាំសណ្តំដើម្បីបំបាត់ការឈឺចាប់ក្នុងពេលធ្វើការបំបែក។

ជាទូទៅសម្រាប់ម៉ាស៊ីនបំបែកគ្រួសដែលប្រើទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ គឺជាប្រភេទម៉ាស៊ីនបំបែកគ្រួស ESWL ជំនាន់ទី៣ ។ សម្រាប់ម៉ាស៊ីនបំបែកគ្រួស ESWL ​​ជំនាន់ទី៣នេះ វាមានលក្ខណះប្រសើជាងម៉ាស៊ីនបំបែកគ្រួសជំនាន់មុនៗជាច្រើនយ៉ាង ដូចជា៖ ទំហំតូចល្មម ផ្តល់ផាសុកសម្រាប់អ្នកជម្ងឺ អាចជួយអោយអ្នកជម្ងឺទម្រេតខ្លួននៅលើគ្រែក្នុងពេលប្រតិបត្តិការបំបែកគ្រួសជាដើម។ ក៏ប៉ុន្តែការប្រើថ្នាំសណ្តំនៅតែជាលក្ខខណ្ឌតម្រូវដែលមិនអាចជៀសវាងបានដដែល។  ដោយសាររលកសម្លេងនៃម៉ាស៊ីនបំបែកគ្រួសអាចមានការវាយប្រហារខុសគោលដៅ ហើយក៏អាចបង្ករអោយតម្រងនោមអាចទទួលរងរបួសបានដែរនោះ ដូច្នោះការប្រើថ្នាំសណ្តំក្នុងពេលប្រតិបត្តិការបំបែកគ្រួសនៅតែចំនុចពិសេសដែលមិនអាចជៀសវាងបានដដែល។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាមន្ទីរពេទ្យដំបូងបង្អស់ត្រូវបានបំពាក់ម៉ាស៊ីនបំបែកគ្រួស ESWL ជំនាន់ទី៤នៃបច្ចេកវិទ្យាចុងក្រោយគេបង្អស់នៃប្រភេទម៉ាស៊ីនបំបែកគ្រួសដែលបានធ្វើវណ្ណកម្មកន្លងមក។ សូម្បីតែប្រទេសថៃបច្ចុប្បន្នក៏នៅពុំទាន់មានម៉ាស៊ីនជំនាន់ចុងក្រោយនេះដាក់អោយប្រើប្រាស់នៅតាមបណ្តាមន្ទីរពេទ្យនានានៅឡើយដែរ  គឺមានន័យថាតាមបណ្តាមន្ទីរពេទ្យភាគច្រើនគឺនៅតែប្រើប្រាស់ម៉ាស៊ីនជំនាន់ទី៣នៅឡើយ ហើយម៉ាស៊ីនទាំងអស់នោះគឺនៅតែតម្រូវអោយមានការប្រើប្រាស់ថ្នាំសណ្តំនៅពេលដែលប្រតិបត្តិការបំបែកគ្រួសត្រូវបានអនុវត្តឡើង។

តាមរបាយការណ៍វិភាគពីប្រទេសតៃវ៉ាន់បានលើកឡើងថា  ម៉ាស៊ីនបំបែកគ្រួសជំនាន់ទី៤នេះ មានសុក្រិតភាពនៃការបំបែកគិតជាអាត្រាភាគរយ គឺប្រសើរជាងម៉ាស៊ីនជំនាន់ទី៣ដល់ទៅ ៩៨,៥ភាគរយឯណោះ។  ចំនែកឯម៉ាស៊ីនជំនាន់ទី៣គឺមានសុក្រិតភាពនៃការបំបែកគិតជាភាគរយ គឺបានត្រឹមតែ៨២,៦ភាគរយតែប៉ុណ្ណោះ។ សម្រាប់ម៉ាស៊ីនជំនាន់ទី៤ឯនេះវិញ អាត្រាការបាញ់ដោយរលកសម្លេងដែលខុសគោលដៅ(មិនត្រូវគ្រួស)​គឺមានតិចណាស់ ហើយសម្រាប់អាត្រាបង្ករកាឈឺចាប់ដល់អ្នកជម្ងឺ គឺស្ទើរតែពុំមានសោះឡើយ។ ដោយសារតែការឈឺចាប់ដោយបង្ករដោយការបាញ់ដោយរលកសម្លេងស្ទើរតែពុំមាននោះ ដូច្នេះតម្រូវការនៃការប្រើថ្នាំសណ្តំ​ឬសូម្បីតែថ្នាំគ្រាប់សម្រាប់បំបាត់ការឈឺចាប់ គឺពុំចាំបាច់ចាប់អារម្មណ៍ឡើយ។ មានរបាយការណ៍សរសេបញ្ជាក់់ថា គ្រួសដែលមានទំហំដល់ទៅ ១២មីលីម៉ែត្រអាចនឹងលែងមានវត្តមាននៅក្នុងតម្រងនោម គិតជាអាត្រាភាគរយប្រហែល៨០ភាគរយ ប្រសិនបើមានការតាមដានរយៈពេល៣ខែជាប់ៗគ្នាសម្រាប់ការបំបែកគ្រួស។

ជាមួយបទពិសោធន៍រយះពេល១ឆ្នាំក្នុងការប្រើម៉ាស៊ីនបំបែកគ្រួសជំនាន់ទី៤នេះ  អាត្រាជោគជ័យរបស់ពួកយើងគឺដល់ទៅ៧០ភាគរយ​រាល់ការបំបែកគ្រួសនិមួយៗ។ មានអ្នកជម្ងឺគ្រួសក្នុងតម្រងមនោមជាច្រើនមានទំនុកចិត្តសម្រាប់ការប្រើម៉ាស៊ីនបំបែកគ្រួសជំនាន់ទី៤នេះ។ កាប្រើម៉ាស៊ីនបំបែកគ្រួសជំនាន់ទី៤នេះ ភាគច្រើនគឺមិនបានបន្សល់នូវផល់ប៉ះពាល់បន្ទាប់ពីការអនុវត្តន៍ការបំបែកគ្រួសឡើយ។ ប៉ុន្តែទោះជាយ៉ាងក៏ដោយ អ្វីៗតែងតែមានចំនុចវិជ្ជមាន និងអវិជ្ជមានដើរទន្ទឹមនិងគ្នា។ ចំនុចពិសេសដែលលេចធ្លោររបស់ម៉ាស៊ីនបំបែកគ្រួសជំនាន់ទី៤នេះ គឺនិយាយផ្តោតអំពីការព្យាបាលដោយគ្រប់គ្រោងទៅលើការស្នាក់នៅ ពោលគឺការព្យាបាលដែលចំណាយពេលត្រឹមតែពេលថ្ងៃតែប៉ុណ្ណោះ  ហើយការព្យាបាលនេះគឺគ្មានឡើយចំពោះរបួសស្នាមដៃលបន្សល់ទុកក្រោយពីចំណាត់ការបំបែកគ្រួសរួចរាល់។ វាជារឿងល្អបំផុតនៅពេលដែលយើងបានទទួលការព្យាបាលអ្វីមួយដោយមិនបង្ករអោយមានផលប៉ះពាល់ទៅដល់សរីរាង្គដទៃទៀតនៅក្នុងពេលនោះ។

ប្រសិនបើលោកអ្នកមានចម្ងល់ សូមទាក់ទងមកខ្ញុំនៅឯគ្លីនីកប្រព័ន្ធទឹកនោមនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

វេជ្ជបណ្ឌិត សរ៉ាវី  វីរ៉ាក់សូផុន
ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

ផ្នែកនេះរួមមានជំនាញខាងផ្នែកវះកាត់ទាក់ទងនឹងជម្ងឺប្រព័ន្ធផ្លូវទឹកនោមទាំងបុរសនិងស្ត្រី ព្រមទាំងជម្ងឺប្រព័ន្ធបន្តពូជបុរស។ សរីរាង្គទាំងនោះរួមមាន តម្រងនោម បំពង់ទឹកនោម ផ្លោកនោម បង្ហួរនោម និងសរីរាង្គនៃប្រព័ន្ធបន្តពូជបុរស រួមមាន ពងស្វាស ក្រពេញប្រូស្តាតជាដើម។

ការព្យាបាលដោយវិធីវះកាត់ទាក់ទងនឹងជម្ងឺនៃប្រព័ន្ធផ្លូវទឹកនោមអាចបែងចែកជាវិធីព្យាបាលផ្សេងៗជាច្រើនដូចជា៖

  • ការព្យាបាលគ្រួសក្នុងតម្រងនោមជាដើមដោយ Endourology
  • ការពិនិត្យនិងព្យាបាលដោយ Laparoscopy
  • ការព្យាបាលទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនៃប្រព័ន្ធផ្លូវទឹកនោម Neurourology
  • ការព្យាបាលជម្ងឺផ្លូវទឹកនោមកុមារ
  • ការព្យាបាលជម្ងឺផ្លូវទឹកនោមស្ត្រី
  • ការព្យាបាលដោយ Reconstructive Urology