phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

សេវាកម្ម​

សំរាប់ការបញ្ជូនអ្នកជំងឺ

មជ្ឈមណ្ឌលទទួលអ្នកជំងឺពីគ្លីនិករឺមន្ទីរពេទ្យខាងក្រៅ​ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ គឺបើកបំរើសេវាកម្ម​ 24ម៉ោងជារៀងរាល់ថ្ងៃក្នុងការជួយសំរបសំរួលដល់អ្នកជំងឺដែលបញ្ជូនមកកាន់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ។​ ជាមួយនឹងមជ្ឈមណ្ឌលនេះផងដែរក៏យើងអាចជួយអោយលោកអ្នកបានទទួលនូវការព្យាបាលពីលោកវេជ្ជបណ្ឌិត នឹងក្រុមគ្រូពេទ្យរបស់យើងផងដែរ។

ផ្នែកផ្សេងៗរួមមាន៖

  • សេវ៉ា សង្រ្គោះបន្ទាន់​​​ និង​ របួសធ្ងន់ធ្ងរ​​ ២៤ម៉ោង
  • សេវ៉ាសង្រ្គោះបន្ទាន់តាម​ ផ្លូវគោក នឹងផ្លូវអាកាស
  • សេវ៉ាពិនិត្យអ្នកជំងឺនៅតាមសណ្ឋាគា​និង​ផ្ទះ
  • មានផ្តល់ជូននូវសេវ៉ាកម្ម ផ្នែក​​ព្យាបាល​ជំងឺទូទៅ រោគកុមារ សម្ភព​និងរោគស្ត្រី វះកាត់ទូទៅ ជំងឺឆ្ឆឹង ព្យាបាលធ្មេញ ផ្នែកលាងឈាម ផ្នែកពិនិត្យសុខភាពទូទៅ ផ្នែករូបភាពវេជ្ជសាស្រ្ត ផ្នែកអ្នកជំងឺសំរាកព្យាបាលក្នុងមន្ទីរពេទ្យ និង ផ្នែកប្រពោធនកម្ម
  • ផ្តល់ជូននូវសេវ៉ាពិគ្រោះពិភាក្សា​ដែលមានជំនាញច្បាស់លាស់និងការទំនាក់ទំនងក្នុងការបញ្ជូនអ្នកជំងឺដែលចង់ទៅព្យាបាលបន្តនៅមន្ទីរពេទ្យបាងកកប្រទេសថៃបានយ៉ាងឆាប់រហ័ស
  • មានការទទួលស្គាល់ក៏ដូចជាមានការទំនាក់ទំនងជាមួយគ្រប់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិផងដែរ

សក្ដានុពលរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

  • បន្ទប់​​សំរាប់សំរាកព្យាបាលជំងឺចំនួន 100គ្រែ
  • បន្ទប់​ប្រពោធនកម្ម​ដែលបំពាក់ទៅដោយឧបករណ៏បរិក្ខា ពេទ្យដ៏ទំនើប ចំនួន​ 14គ្រែ
  • បន្ទប់វះកាត់ចំនួន 5បន្ទប់
  • បន្ទប់សំរាលកូនចំនួន​ 4បន្ទប់
  • ផ្នែកបេះដូង​និង​តភ្ជាប់សរសៃឈាមបេះដូង
  • ផ្នែកលាងឈាម
  • ផ្នែកថតឆ្លុះដោយគ្មានការវះកាត់
  • បន្ទប់ពិសោធន៍វេជ្ជសាស្រ្តនិងផ្នែករូបភាពវេជ្ជសាស្រ្ត២៤ម៉ោង
  • រថយន្តសង្រ្គោះបន្ទាន់ដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗនិងសំភារះសង្រ្គោះបឋមជាមួយនឹងក្រុមសង្រ្គោះបន្ទាន់ដែលបានទទួលការហ្វឹកហាត់នឹងមានជំនាញច្បាស់លាស់
  • ប្រពន្ធ័បញ្ជូនសាររូបភាពវេជ្ជសាស្រ្តឌីជីថល(PACS)