phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

ចក្ខុវិស័យ & បេសកកម្ម

ចក្ខុវិស័យ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ(RPH) គឺជាទីដែលផ្តល់ជូននូវការថែរក្សាសុខភាពដ៏ល្អប្រសើរជាមួយនឹងគុណភាពកម្រិតស្តង់ដារអន្តរជាតិ ដើម្បីទទួលបាននូវសេចក្តីទុកចិត្តនិងសេចក្តីពេញចិត្តពីប្រជាជនកម្ពុជា ជនបរទេសនិងអ្នកទេសចរណ៍ដែលមកដល់ប្រទេសកម្ពុជា។

បេសកកម្ម

គោលដៅរបស់យើងខ្ញុំគឺក្លាយជាអ្នកឈានមុខគេផ្នែកសេវាកម្មវេជ្ជសាស្ត្រដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដោយប្រើប្រាស់នូវបចេ្ចកវិទ្យាទំនើបៗ និង គ្រប់គ្រងបណ្តាញត្រឹមត្រូវនិងមានប្រសិទ្ធិភាព។

ក្រុមវេជ្ជសាស្ត្ររបស់យើងខ្ញុំប្រកាន់ខ្ជាប់នូវសីលធម៌ក្នុងជំនាញវិជ្ជាជីវៈនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែលម្អសេវាកម្ម ដើម្បីជាប្រយោជន៍និងសេចក្តីពេញចិត្តរបស់អតិថិជន។

គោលការណ៍ទាក់ទងនឹងគុណភាព

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ(RPH) ផ្តល់ជូននូវសេវាកម្មផ្នែកវេជ្ជសាស្ត្រប្រកបដោយគុណភាពកម្រិតស្តង់ដារអន្តរជាតិខ្ពស់បំផុត។ ដូច្នេះ យើងខ្ញុំតែងតែអភិវឌ្ឈន៍នូវសេវាកម្មនិងប្រព័ន្ធគ្រប់គ្រង ដោយផ្តោតទៅលើការកែលម្អជាបន្តបន្ទាប់នៅក្នុងអង្គភាពទាំងមូល។

  • ធានាសុវត្ថិភាពរបស់អ្នកជម្ងឺដោយកែលម្អការគ្រប់គ្រងហានិភ័យផ្សេងៗដែលអាចកើតមាននៅក្នុងមន្ទីរពេទ្យ
  • ធានាសុវត្ថិភាពក្នុងការប្រើប្រាស់ឱសថព្យាបាល
  • ធានាសុវត្ថិភាពក្នុងការគ្រប់គ្រងជម្ងឺឆ្លង
  • ធានាអោយមានបរិស្ថានដែលមានសុវត្ថិភាព

គោលការណ័ទាក់ទងនឹងសុវត្ថិភាព

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដំណើរការដោយមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន ចំពោះបុគ្គលិកមន្ទីរពេទ្យ បុគ្គលពាក់ព័ន្ធផ្សេងៗទៀត រួមទាំងសង្គមជាតិផងដែរ ដោយបានយកចិត្តទុកដាក់ក្នុងការថែរក្សាបរិស្ថាន ថែរក្សាសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិក ក៏ដូចជាការកែលម្អប្រព័ន្ធគ្រប់គ្រងជាប្រចាំអោយមានលក្ខណៈល្អប្រសើរ ។