phone iconHospital Hotline Call : +855 (0)23 991 000

ផ្នែក​ខួរ​ក្បាល

រោគសញ្ញាមួយចំនួនដូចជា អាការៈឈឺក្បាលខ្លាំង មានអារម្មណ៍ចង់ក្អួត ក្អួតចង្អោរ គ្មានកម្លាំងនៅនឹងដៃឬជើង សាច់ដុំមុខកន្ត្រាក់ខុសប្រក្រតី ពិបាកនិយាយស្តី គឺជារោគសញ្ញាសំខាន់ៗនៃជម្ងឺដាច់ឬស្ទះសរសៃឈាមក្នុងខួរក្បាល ឬហៅថាស្ត្រូក ដែលអាចកើតឡើងដោយសារការស្ទះដោយកំណកឈាមឬការហូរឈាមនៅក្នុងខួរក្បាល។ អ្នកជម្ងឺករណីបែបនេះចាំបាច់ត្រូវមកដល់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើរោគវិនិច្ឆ័យជាបន្ទាន់ តាមរយៈឧបករណ៍ស៊ីធី(CT Scan) ឬ ឧបករណ៍អេមអាលអាយ (MRI Scan)។ ការរកឃើញចំណុចដែលមានបញ្ហានៅក្នុងខួរក្បាល ព្រមទាំងធ្វើការព្យាបាលអោយទាន់ពេលវេលា គឺចាំបាច់ណាស់ដើម្បីអាចសង្គ្រោះអ្នកជម្ងឺពីភាពពិការផ្នែកអវៈយ​វៈផ្សេងៗដោយសារការប៉ះពាល់ត្រង់ចំណុចនានានៃខួរក្បាល។

នៅប្រទេសកម្ពុជា គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចំបងដែលធ្វើអោយមានការប្រេះស្រាំដល់លលាដ៍ក្បាល និង ការហូរឈាមនៅក្នុងខួរក្បាល។ អ្នកជម្ងឺបែបនេះ ក៏ត្រូវការធ្វើរោគវិនិច្ឆ័យភ្លាមៗនិងការវះកាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃផលប៉ះពាល់រយៈពេលវែងទៅលើខួរក្បាលឬពិការភាពតែម្តង។

ក្រុមព្យាបាលនិងវះកាត់ជម្ងឺខួរក្បាលនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញផ្តល់ជូននូវសេវាព្យាបាលដ៏មានប្រសិទ្ធិភាពទាក់ទងនឹងជម្ងឺខួរក្បាល ប្រព័ន្ធប្រសាទនៃខួរក្បាលនិងឆ្អឹងខ្នង។