phone iconHospital Hotline Call : +855 (0)23 991 000

ផ្នែកប្រពោធនកម្ម

ផ្នែកប្រពោធនកម្មផ្តល់សេវាព្យាបាលនិងថែរក្សាអ្នកជម្ងឺដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ជម្ងឺធ្ងន់ធ្ងរ និង ក្រោយការវះកាត់។

យើងផ្តល់ការថែរក្សា២៤ម៉ោងជាមួយនឹងការព្យាបាលដ៏មានជំនាញសម្រាប់អ្នកជម្ងឺដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រុមការងារផ្នែកប្រពោធនកម្មរបស់យើងខ្ញុំធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីផ្តល់ជូននូវរោគវិនិច្ឆ័យ ការព្យាបាល និង ការពិនិត្យតាមដាន រាល់ស្ថានភាពរបស់អ្នកជម្ងឺនីមួយៗយ៉ាងយកចិត្តទុកដាក់។ ដើម្បីជាជំនួយដល់គ្រូពេទ្យជំនាញក្នុងការផ្តល់ការព្យាបាលអោយមានប្រសិទ្ធិភាព បន្ទប់ប្រពោធនកម្មនីមួយៗមានបំពាក់នូវបរិក្ខារវេជ្ជសាស្ត្រដែលទំនើបៗនិងគ្រប់គ្រាន់ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ មានដូចជាឧបករណ៍ពិនិត្យតាមដានស្ថានភាពអ្នកជម្ងឺ ឧបករណ៍ជំនួយក្នុងការដកដង្ហើម ម៉ាស៊ីនលាងឈាមជាដើម។