phone iconHospital Hotline Call : +855 (0)23 991 000

គន្លឹះសុខភាព

ការរកឃើញជម្ងឺមហារីកនៅដំណាក់កាលដំបូង

លោកអ្នកពិតជាដឹងអំពីគ្រោះថ្នាក់បណ្តាលមកពីជម្ងឺមហារីក។ មហារីក គឺជាជម្ងឺដែលមានគ្រោះថ្នាក់ដល់ជីវិត និង មានប្រភេទខុសៗគ្នាលើសពី២០០ប្រភេទទៅទៀត។ ជាទូទៅ ជម្ងឺមហារីកមិនបង្ហាញជារោគសញ្ញាអ្វីទេនៅដំណាក់កាលដំបូង។ ដើម្បីទប់ទល់នឹងជម្ងឺមហារីក ពេលវេលាគឺសំខាន់ណាស់ មានន័យថា បើអ្នកអាចរកឃើញជម្ងឺមហារីកកាន់តែឆាប់ លទ្ធភាពដែលអ្នកអាចជាសះស្បើយនឹងមានច្រើន។

មហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាត មហារីកស្បែក មហារីកសុដន់ មហារីកកស្បូន មហារីកសួត អាចព្យាបាលបានដោយជោគជ័យប្រសិនបើអាចរកឃើញក្នុងដំណាក់កាលដំបូង។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានឧបករណ៍ពិនិត្យនិងការធ្វើតេស្តគ្រប់គ្រាន់ក្នុងការពិនិត្យរកជម្ងឺមហារីកគ្រប់ប្រភេទ រួមទាំងមហារីកក្នុងដំណាក់កាលដំបូងៗ។

ការយល់ដឹងអំពីជម្ងឺទឹកនោមផ្អែម

ជម្ងឺទឹកនោមផ្អែមមានលក្ខណខុសពីជម្ងឺមហារីក ដោយសារតែជម្ងឺនេះមិនសូវមានអ្នកចាប់អារម្មណ៍ខ្វាយខ្វល់ដូចជម្ងឺមហារីកទេ ដែលធ្វើអោយអ្នកជម្ងឺទឹកនោមផ្អែមកាន់តែកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។

ប្រសិនបើមិនធ្វើការព្យាបាលទេនោះ ជម្ងឺនេះនឹងនាំអោយមកនូវជម្ងឺបន្ទាប់បន្សំផ្សេងៗទៀត មានដូចជា ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល ជម្ងឺបេះដូង ជម្ងឺតម្រងនោម ងងឹតភ្នែកដោយសារផលប៉ះពាល់ទៅលើសរសៃឈាមនៃរេទីនក្នុងភ្នែកជាដើម។ មូលហេតុដែលអ្នកជម្ងឺទឹកនោមផ្អែមមិនព្យាយាមទទួលការព្យាបាល គឺដោយសារជម្ងឺនេះមិនបង្ហាញចេញជារោគសញ្ញាភ្លាមៗនោះទេ។

ជម្ងឺបន្ទាប់បន្សំខាងលើអាចចៀសវាងបាន ហើយជម្ងឺទឹកនោមផ្អែមអាចគ្រប់គ្រងបាន។ ការរកឃើញជម្ងឺក្នុងដំណាក់កាលដំបូង រួមផ្សំជាមួយនឹងរបបអាហារត្រឹមត្រូវ លំហាត់ប្រាណ ការបន្ថយទម្ងន់ និង ការប្រើប្រាស់ឱសថ អាចកាត់បន្ថយ ឬក៏បំបាត់ជម្ងឺបន្ទាប់បន្សំទាក់ទងនឹងជម្ងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធិភាព។

តើអ្នកកំពុងធ្វើអ្វីដែលត្រឹមត្រូវសម្រាប់សុខភាពអ្នកដែរឬទេ?

នៅពេលដែលអ្នកចុះឈ្មោះសម្រាប់ការត្រួតពិនិត្យសុខភាពទូទៅ វាហាក់ដូចជាអ្នកទទួលបាននូវអាវុធដែលអ្នកអាចប្រើប្រាស់ក្នុងការដឹងអោយប្រាកដថាតើសុខភាពអ្នកកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរឬយ៉ាងណា។ អាស្រ័យទៅលើអាយុរបស់អ្នក និង កត្តាមួយចំនួន អ្នកអាចធ្វើការជ្រើសរើសនូវការធ្វើតេស្តជាច្រើនឬក៏តេស្តណាដែលចាំបាច់បំផុតដែលត្រូវនឹងអាយុរបស់អ្នកនិងកត្តាហានិភ័យដែលអ្នកកំពុងប្រឈមមុខ។

ប្រសិនបើអ្នកមិនមានបញ្ហាសុខភាពអ្វីទេ ការពិនិត្យសុខភាពជាប្រចាំគឺអាចអោយអ្នកមានទំនុកចិត្តកាន់តែច្បាស់ថាអ្នកកំពុងធ្វើអ្វីដែលត្រឹមត្រូវសម្រាប់សុខភាពរបស់អ្នក ហើយប្រសិនបើអ្នកចង់កែលម្អទម្លាប់នៃការរស់នៅណាមួយអោយកាន់តែប្រសើរ អ្នកក៏អាចសុំជាយោបល់ឬដំបូន្មានដើម្បីទទួលបាននូវសុខភាពដែលមានលក្ខណៈល្អប្រសើរជាងមុន។