phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

ផ្នែកប្រព័ន្ធរំលាយអាហារ(GI)

វេជ្ជសាស្ត្រផ្នែកនេះ ព្យាបាលជម្ងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារនិងសរីរាង្គថ្លើម។ គ្រូពេទ្យឯកទេសប្រព័ន្ធរំលាយអាហាររបស់យើងខ្ញុំអាចធ្វើរោគវិនិច្ឆ័យលើជម្ងឺផ្សេងៗជាច្រើន និងផ្តល់ជាជម្រើសច្រើនក្នុងការព្យាបាល ព្រមទាំងអាចធ្វើការពិនិត្យដោយការឆ្លុះមើលខាងក្នុងពោះវៀននិងក្រពះ។

ប្រព័ន្ធរំលាយអាហាររបស់មនុស្សរួមមាន បំពង់អាហារ ក្រពះ ពោះវៀនតូច ពោះវៀនធំ ចុងពោះវៀន ថ្លើម ថង់ប្រម៉ាត់ បំពង់ទឹកប្រម៉ាត់ និង លំពែង។ ទាំងអស់សុទ្ធសឹងជាសរីរាង្គដែលសំខាន់ៗ ពីព្រោះវាទាក់ទងនឹងដំណើរការនៃការរំលាយអាហារដើម្បីទទួលបាននូវជីវជាតិសម្រាប់ផ្តល់ថាមពលដល់រាងកាយ។ វាក៏រួមមានដំណើរការនៃការបញ្ចេញកាកសំណល់អាហារ។ ប្រសិនបើសរីរាង្គទាំងនេះបង្ហាញរោគសញ្ញាមិនប្រក្រតីនៅពេលណាមួយ វាអាចជាសញ្ញានៃការវិវត្តរបស់ជម្ងឺអ្វីម៉្យាង។ សូមកុំរង់ចាំដល់រោគសញ្ញាកើតឡើង ឬ វិវត្តកាន់តែអាក្រក់រហូតដល់វាយឺតពេល។