phone iconHospital Hotline Call : +855 (0)23 991 000

ជំនាញជំងឺទូទៅ

ជាទូទៅ ការព្យាបាលត្រូវចាប់ផ្តើមតាំងពីពេលមុនមានរោគសញ្ញាកើតឡើង។ ជម្ងឺធ្ងន់ធ្ងរជាច្រើនគឺមិនបញ្ចេញជារោគសញ្ញាអោយឃើញទេនៅដំណាក់កាលដំបូង ហើយស្ថានភាពនេះអាចបន្តរហូតដល់ជាច្រើនខែដោយអ្នកជម្ងឺមិនបានដឹងខ្លួន។

ការពិនិត្យសុខភាពជាប្រចាំជាមួយគ្រូពេទ្យគឺចាំបាច់ណាស់ក្នុងការថែរក្សាសុខភាព ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ និង ការពិនិត្យរកអោយឃើញទាន់ពេលវេលានូវជម្ងឺជាច្រើន រួមមាន ទឹកនោមផ្អែម លើសឈាម កូឡេសេ្តរ៉ូលឡើងខ្ពស់ ជម្ងឺតម្រងនោម និង ជម្ងឺមហារីកផ្សេងៗដូចជាមហារីកសុដន់ ពោះវៀនធំ ក្រពះ មាត់ស្បូន និង ស្បូន។ល។

សេវាកម្មពិនិត្យសុខភាពនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានកម្រិតស្តង់ដារដូចនឹងមន្ទីរពេទ្យទាំងឡាយដែលស្ថិតនៅក្នុងក្រុមBDMS នៃប្រទេសថៃផងដែរ។ ការពិនិត្យសុខភាព រួមមានការពិនិត្យឈាម ការពិនិត្យរកកោសិកាមហារីក ការថតកាំរស្មីអ៊ិច អេកូសាស្ត្របេះដូង ​ការពិនិត្យចង្វាក់បេះដូងដោយប្រើលំហាត់ប្រាណ និង សេវាពិនិត្យសុខភាពផ្សេងៗទៀតដែលផ្តល់ដោយវេជ្ជបណ្ឌិតជំនាញផ្នែកពិនិត្យសុខភាព។ ប្រជាជនជនជាតិខ្មែរ និង ជនជាតិបរទេស នៅប្រទេសកម្ពុជានឹងអាចសន្សំសំចៃប្រាក់កាសនិងពេលវេលាក្នុងការទទួលសេវាពិនិត្យសុខភាពនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដែលមានគុណភាពដូចនឹងសេវាពិនិត្យសុខភាពនៅឯប្រទេសក្រៅផងដែរ។