phone iconHospital Hotline Call : +855 (0)23 991 000

ផ្នែកទន្តសាស្ត្រ

ទន្តពេទ្យនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សុទ្ធសឹងជាវេជ្ជបណ្ឌិតដែលមានជំនាញឯកទេសខ្ពស់ផ្នែកតំហែទាំសុខភាពមាត់ធ្មេញ មានដូចជា ការណែនាំអំពីការថែទាំមាត់ធ្មេញ ការព្យាបាលជម្ងឺមាត់ធ្មញ ការពិនិត្យសុខភាពមាត់ធ្មេញទូទៅ ជាដើម។

ទន្តពេទ្យរបស់យើងខ្ញុំក៏មានជំនាញខាងផ្នែកធ្វើអោយធ្មេញមានភាពសស្អាត ព្រមទាំងខាងផ្នែកពត់តម្រង់ធ្មេញអោយមានលក្ខណៈស្មើល្អ និងការកែទម្រង់ផ្នែកផ្សេងៗទៀតផងដែរ។ តាមរយៈនេះ គ្រូពេទ្យជំនាញរបស់យើងខ្ញុំធានាធ្វើអោយស្នាមញញឹមរបស់អ្នកពោរពេញដោយភាពស្រស់ស្អាតនិងជំនឿចិត្ត។

សេវាកម្មរបស់យើងខ្ញុំរួមមាន៖

  • ការពត់តម្រង់ធ្មេញ
  • ការដាំបង្គោលក្នុងឆ្អឺង
  • ការព្យាបាលធ្វើអោយធ្មេញស
  • ការព្យាបាលដោយការស្រោបធ្មេញ
  • ការព្យាបាលទម្រង់ទាំងមូលនៃមាត់ធ្មេញ
  • ការព្យាបាលអញ្ចាញ
  • ការវះកាត់ដាំបង្គោលដោយប្រើបច្ចេកវិទ្យាកុំព្យូទ័រ
  • ដំណោះស្រាយសម្រាប់អាការៈភ័យខ្លាចការព្យាបាលមាត់ធ្មេញ
  • ការពត់តម្រង់ធ្មេញដោយប្រើឧបករណ៍ពត់លក្ខណៈថ្លា
  • ការព្យាបាលក្លិនមាត់