phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

សារពីប្រធានមន្ទីរពេទ្យ

សារពីប្រធានមន្ទីរពេទ្យ

តាងនាមអោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីតាំងចុងក្រោយថ្មីៗនេះបន្ថែមលើបណ្តាញនៃក្រុមមន្ទីរពេទ្យលំដាប់អន្តរជាតិ BDMS។

ខ្ញុំក៏សូមជម្រាបសួរនិងថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមធ្វើអោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញអាចដំណើរការទៅបានដោយជោគជ័យចាប់ពីការស្ថាបនាដំបូងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ដែលជាប្រវត្តិសាស្ត្រមួយរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះនៃដំណើរការរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ យើងខ្ញុំបានផ្តល់សេវាកម្មផ្នែកវេជ្ជសាស្ត្រនិងផ្នែកថែរក្សាសុខភាពជូនដល់ប្រជាជនកម្ពុជានិងបរទេស សរុបប្រហែល ១៥២,៨៥៦នាក់រួចមកហើយ។ ខ្ញុំក៏ចង់ឆ្លៀតក្នុងឱកាសនេះដើម្បីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្ម អ្នកផ្គត់ផ្គង់ ព្រមទាំងមិត្តភក្តិផ្សេងៗទៀតដែលតែងតែផ្តល់ការគាំទ្រដល់មន្ទីរពេទ្យយើងខ្ញុំ។ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញសូមចែករំលែកនូវជោគជ័យនាថ្ងៃនេះជាមួយលោកអ្នកទាំងអស់។

អ្វីដែលសំខាន់បំផុតនោះគឺ យើងខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្ហាញការស្វាគមន៍ដ៏កក់ក្តៅ។ យើងខ្ញុំមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយជាខ្លាំងដែលអាចមកដល់ប្រទេសកម្ពុជានិងទទួលបានការគាំទ្ររបស់អ្នកទាំងអស់គ្នាសម្រាប់រយៈពេលកន្លងមកនិងទៅថ្ងៃអនាគត ដើម្បីយើងខ្ញុំអាចនាំមកជូននូវសេវាកម្មផ្នែកវេជ្ជសាស្ត្រនិងផ្នែកថែរក្សាសុខភាពកម្រិតខ្ពស់ជូនដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ខ្ញុំក៏សូមស្ងើចសរសើរដល់រាល់ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់បុគ្គលិកនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថាការខិតខំប្រឹងប្រែងនេះនឹងបន្តទៅមុខទៀតដើម្បីយើងទាំងអស់គ្នាអាចរីកចម្រើនទៅមុខជាមួយនឹងមន្ទីរពេទ្យមួយនេះ។

សូមអរគុណអ្នកទាំងអស់គ្នាដែលបានក្លាយជាចំណែកមួយនៃបេសកកម្មជាប្រវត្តិសាស្ត្ររបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

ដោយសេចក្តីគោរពយ៉ាងខ្ពង់ខ្ពស់

វេជ្ជ. សំអាត វង្សខុំថង