phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

All Posts in Category: គន្លឹះ​សុខភាព

ជំងឺគ្រុនក្តៅ ​និង ការវាស់កំដៅក្នុងខ្លួនរបស់កុមារ

ពត៌មានទូទៅ៖

ជំងឺគ្រុនក្តៅ គឺជាភាពមិនប្រក្រតីនៃកំរិតសីតុណ្ហភាពនៅក្នុងរាងកាយ។​​ កំរិតសីតុណ្ហភាពដែលចាត់ទុកថាមានភាព «មិនប្រក្រតី» នោះគឺអាស្រ័យលើអាយុរបស់កុមារ​ និងចំណុចដែលយើងបានវាស់កំដៅ។ កំរិតសីតុណ្ហភាព ដែលគួរឲកត់សម្គាល់គឺអាស្រ័យជាមួយនឹងរោគសញ្ញានៃការបង្ករោគដែលកើតមានឡើង​ និងអាស្រ័យលើ អាយុរបស់កុមារ។

វិធីសាស្រ្តនៃការកំនត់ កំរិតសីតុណ្ហភាព​ ដែលស្ថិតក្នុងកំរិតធម្មតា
តាមរន្ឋគូទ 36.6°C to 38°C (97.9°F to 100.4°F)
តាមត្រចៀក 35.8°C to 38°C (96.4°F to 100.4°F)
តាមមាត់ 35.5°C to 37.5°C (95.9°F to 99.5°F)

 

អាយុ បច្ចេកទេស​ដែល​បាន​ណែនាំ
ទារកទើបនិងកើត ដល់ ២ឆ្នាំ
  1. តាមរន្ធគូទ (ច្បាស់លាស់)
ទារកលើសពី២ឆ្នាំ ដល់ ៥ឆ្នាំ
  1. តាមរន្ធគូទ
  2. តាមរន្ធត្រចៀក
កុមារលើសពី៥ឆ្នាំ
  1. តាមមាត់
  2. តាមរន្ធគូទ
  3. តាមរន្ធត្រចៀក

 

វិធីសាស្រ្តដើម្បីវាស់សីតុណ្ហភាពពីផ្នែកផ្សេងៗនៃរាងកាយ

  • លាងសំអាតដៃរបស់អ្នក មុននិងក្រោយ ធ្វើការវាស់កំដៅ
  • ជូតសំអាតទែម៉ូម៉ែតជាមួយអាល់កុល មុននិងក្រោយ ការប្រើប្រាស់

ការវាស់កំដៅតាមរន្ឋគូទrectal

  • កុមាររឺទារក ត្រូវគេងផ្កាប់មុខ នៅលើភ្លៅរបស់មនុស្សធំដោយដាក់ផ្នែកពោះនៅចន្លោះភ្លៅរបស់មនុស្សធំ
  • លាបប្រេងដែលមានសារជាតិរំអិល (ឧទាហរណ៍៖ ឡេ Vasiline) នៅលើផ្នែកខាងចុងនៃទែម៉ូម៉ែត
  • បញ្ចូលទែម៉ូម៉ែតថ្នមៗទៅក្នុងរន្ឋគូទរបស់កុមាររហូតដល់ផ្នែកព៌ណទឹកប្រាក់នៃទែម៉ូម៉ែតលឹបចូលទៅក្នុងរន្ឋគូទជំរៅ ​1/4 ទៅ 1/2 អ៊ីញ
  • រក្សាលំនឹងទែម៉ូម៉ែត។ ទែម៉ូម៉ែតវាស់កំដៅឌីជីថលត្រូវការពេលតិចជាង១នាទី រឺ ត្រូវរងចាំរហូតដល់លឺសំលេងរោទិ៍

ការវាស់កំដៅតាមមាត់

  • សូមកុំវាស់កំដៅតាមមាត់របស់ក្មេងប្រសិនបើគាត់ទើបតែញុំាអាហារដែលមានកំដៅក្តៅ រឺ ត្រជាក់ក្នុងកំឡុង ពេល៣០នាទីចុងក្រោយ
  • លាងទែម៉ូម៉ែតជាមួយទឹកត្រជាក់ និងសាប៊ូ រួចលាងសំអាតជាមួយទឹក
  • ដាក់ចុងទែម៉ូម៉ែតចូលទៅក្នុងមាត់កុមារដោយដាក់អោយស្ថិតនៅក្រោមអណ្តាត។ ​អោយកុមារទប់ទែម៉ូម៉ែត ដោយប្រើបបូរមាត់
  • ផ្អឹបបបូរមាត់ជំុវិញទែម៉ូម៉ែត។ ទែម៉ូម៉ែតឌីជីថលត្រូវការពេលតិចជាងមួយនាទី

ការវាស់កំដៅតាមក្លៀក

  • ដាក់​ទែម៉ូម៉ែត ឌីជីថលផ្នែកខាងចុងទៅក្នុងក្លៀករបស់កុមារដែលស្ងួត
  • រក្សាទុកទែម៉ូម៉ែតដោយកៀបជាប់នឹងក្លៀករយះពេលប្រមាណ៤ទៅ៥នាទី

ការវាស់កំដៅតាមត្រចៀកear

ការវាស់កំដៅតាមត្រចៀកមិនសូវមានប្រសិទ្ឋភាពដូចជាការវាស់តាមរន្ធគូទ ​រឺ តាមមាត់នោះទេ។​ ប្រសិនបើក្មេងបានចេញទៅខាងក្រៅហើយបានទទួលរងនូវអាកាសធាតុដែលត្រជាក់​​​សូមរងចំា១៥នាទីមុននិងធ្វើការវាស់កំដៅតាមត្រចៀក។​​ បំពង់ត្រចៀក និងការឆ្លងមេរោគក្នុងត្រចៀក មិនបង្ករអោយមានផលប៉ះពាល់ ដល់ប្រសិទ្ឋិភាពក្នុងការវាស់កំដៅនោះទេ។

  • ដើម្បីធ្វើការវាស់កំដៅតាមត្រចៀកអោយមានប្រសិទ្ធិភាពឪពុកម្តាយកុមារត្រូវទាញត្រចៀកអោយបើកហើយបញ្ចូលទែម៉ូម៉ែតវាស់កំដៅចូល​។
  • រក្សាទុកទែម៉ូម៉ែតវាស់កំដៅនៅក្នុងត្រចៀកប្រហែលពីរវិនាទី

បំរែបំរួលសីតុណ្ហភាពនៅក្នុងរាងកាយ

temperature

Management of Fever

  • Drink a lot of fluid. Call or see the doctor if your child won’t or can’t drink fluids for more than a few hours.
  • Bed Rest
  • Give sponge baths using plain water then dry immediately with towel
  • Paracetamol or Ibuprofen can help lower the temperature
  • If you do not know how best to handle your child’s fever, see a doctor

NEVER GIVE ASPIRIN TO A CHILD YOUNGER THAN 18 YEARS OLD. ASPIRIN CAN CAUSE A DANGEROUS CONDITION CALLED REYE SYNDROME.

Reference:
www.ncbi.nlm.nih.gov
www.uptodate.com
RPH 20102016

អាន​បន្ថែម

អាហាររូបត្ថម្ភ និង ជម្ងឺទឹកនោមផ្អែម

ការទទួលទានអាហារក្នុងបរិមាណត្រឹមត្រូវនិងការប្រើប្រាស់ឱសថទៅតាមវេជ្ជបញ្ជាជាប្រចាំ នឹងធ្វើអោយការគ្រប់គ្រងជាតិស្ករក្នុងឈាមមានប្រសិទ្ធិភាព និង អាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជម្ងឺផ្សេងៗទៀតទាក់ទងនឹងជម្ងឺទឹកនោមផ្អែម

អាន​បន្ថែម