phone iconHospital Hotline Call : +855 (0)23 991 000 / +855 (0)12 991 000

ផ្នែកថ្នាំសណ្តំ

ក្រុមអ្នកជំនាញផ្នែកថ្នាំសណ្តំ រួមមាន គិលានុប្បដ្ឋាយិកានិងគ្រូពេទ្យជំនាញ ដែលធ្វើការគ្រប់គ្រងលើអាការៈឈឺចាប់ និង ស្ថានភាពដឹងខ្លួនរបស់អ្នកជម្ងឺក្នុងពេលកំពុងទទួលការវះកាត់។ អ្នកជំនាញផ្នែកថ្នាំសណ្តំអាចគ្រប់គ្រងស្ថានភាពជាច្រើន រួមមានការវាយតម្លៃស្ថានភាពរបស់អ្នកជម្ងឺមុនពេលវះកាត់ ការពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិត និង ការរក្សាស្មារតីអ្នកជម្ងឺអោយនៅដឹងខ្លួនក្នុងពេលវះកាត់ ជាដើម។ ក្រុមអ្នកជំនាញផ្នែកថ្នាំសណ្តំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមវេជ្ជបណ្ឌិតដើម្បីធានាសុវត្ថិភាពរបស់អ្នកជម្ងឺ មានដូចជា ការគ្រប់គ្រងផ្លូវដង្ហើម ការគ្រប់គ្រងអាការៈឈឺចាប់ និង ការគ្រប់គ្រងស្ថានភាពរបស់អ្នកជម្ងឺក្រោយការវះកាត់។

ក្រៅពីបន្ទប់វះកាត់ ក្រុមអ្នកជំនាញផ្នែកថ្នាំសណ្តំក៏មានតួនាទីផងដែរក្នុងការផ្តល់ជំនួយដល់ការគ្រប់គ្រងស្ថានភាពរបស់អ្នកជម្ងឺនៅក្នុងបន្ទប់ប្រពោធនកម្ម បន្ទប់សង្គ្រោះបន្ទាន់ ជាដើម។