phone iconHospital Hotline Call : +855 (0)23 991 000

អំពីយើង

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

គឺជាមន្ទីរពេទ្យដែលផ្តល់សេវាកម្មថែទាំសុខភាពកម្រិតខ្ពស់ទីបី

ជាមន្ទីរពេទ្យដែលទទួលការការគ្រប់គ្រងនិងប្រតិបត្តិការដោយ Bangkok Dusit Medical Services Public Co., Ltd (BDMS)។ មន្ទីរពេទ្យក៏មានផ្តល់សេវាកម្មរហ័សនិងមានប្រសិទ្ធិភាពក្នុងការដឹកជញ្ជូនអ្នកជម្ងឺដើម្បីទទួលការព្យាបាលបន្ថែមនៅទីក្រុងបាងកក ប្រទេសថៃ។ ក្រុមវេជ្ជសាស្ត្ររបស់យើង រួមមានវេជ្ជបណិ្ឌតចំនួនប្រមាណ ៤០ រូប មកពីប្រទេសថៃ កម្ពុជា សហរដ្ឋអាមេរិច បារាំង។ល។ សេវាកម្មជំនួយផ្នែកវេជ្ជសាស្ត្រត្រូវបានផ្តល់អោយដោយស្ថាប័នជំនាញល្បីៗ។ ឧទាហរណ៍ បន្ទប់ពិសោធន៍ និង សេវាកម្មសម្លាប់មេរោគលើបរិក្ខារពេទ្យត្រូវបានផ្តល់អោយដោយក្រុមហ៊ុនN Health Cambodia ហើយអាហារសម្រាប់អ្នកជម្ងឺមានការរៀបចំពីGourmet House ចំណែកឯផ្នែកសន្តិសុខសុវត្ថិភាពនិងអនាម័យទទួលបានការសហការពីក្រុមហ៊ុនPCS Cambodia។

មន្ទីរពេទ្យមានការសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិធំៗ។ ជាមួយនឹងទីតាំងដែលងាយស្រួលក្នុងការធ្វើដំណើរ បចេ្ចកវិទ្យាទំនើប ស្តង់ដារគុណភាពលំដាប់អន្តរជាតិ និងក្រុមវេជ្ជបណ្ឌិតជនជាតិថៃនិងអន្តរជាតិដែលប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈនិងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការព្យាបាល។

អភិបាលកិច្ច​សាជីវកម្ម